CamNews

ប្លែកៗ 

ភោជនីយដ្ឋានមួយពហិការ​គ្រប់ផលិតផល អាមេរិកប្រឆាំង​លោក ដូណាល់ ត្រាំ

(បរទេស)៖  ម្ចាស់ភោជនីយដ្ឋានមួយនៅប៊ែលហ្ស៊ិកបាន សម្រេចចិត្តធ្វើពហិការគ្រប់ផលិតផល អាមេរិកទាំងអស់ដើម្បីប្រឆាំង នឹងប្រធានាធិបតីដូណាល់ត្រាំ។

David George ម្ចាស់ហាង Zeezicht Cafe ស្ថិតនៅ Antwerp ប្រកាសថា លោកឈប់ប្រើផលិតផលរបស់អាមេរិក ហើយនិងប្រមូលគ្រប់បុគ្គលិកឲ្យបញ្ចេញ សកម្មភាពអ្វីមួយជាការប្រឆាំងនឹងគោលនយោបាយ របស់ប្រធានាធិបតីថ្មីរូបនេះដូចជាមិន យកផលិតផលមួយចំនួនដែលចេញមក ពីអាមេរិកប្រើឡើយមាន Coca Cola, Heinz, Lay’s និងបារីរបស់ ក្រុមហ៊ុនអាមេរិកជាដើម។

ម្ចាស់ភោជនីយដ្ឋាននេះនិយាយថា គាត់នឹងឲ្យបុគ្គ លិកទិញផលិតផលក្នុងស្រុក ប្រើវិញទោះបីជាវារាងថ្លៃបន្តិច ក្តីខណៈពេលដែលលោក ដូណាល់ត្រាំ កំពុងជម្រុញឲ្យ ប្រជាជនអាមេរិកទិញទំនិញជាតិ និង ជួលជនជាតិខ្លួនឲ្យធ្វើការ នេះហាក់ដូចជាប៊ែកហ្ស៊ិក គួរអរគុណអាមេរិកដែលអាច ធ្វើឲ្យខ្លួនងាកមកប្រើប្រាស់ ផលិតផលរបស់ខ្លួនឯង ធ្វើឲ្យកើនចំណូលសេដ្ឋកិច្ចវិញ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

 

 


Tags: unt news