(ភ្នំពេញ)៖ តារាប្រុសល្បីឈ្មោះ តាមរយៈការសម្តែងជាតួចាប់រំលោភ នឹងធ្វើជាបងធំលោក ហេង ដារី កាលពី កន្លងទៅថ្មីៗនេះ បានកើតមានរឿងអាស្រូវ ដ៏ចម្រូងចម្រាស់មួយ ខណៈដែលស្រ្តីអាណិកជនវ័យជាង៥០ឆ្នាំ ម្នាក់បាន ដាក់ការចោទប្រកាន់ថា លោកបានបោកយកលុយជាង១ពាន់ដុល្លារ ហើយមិនព្រមសងវិញតាមការសន្យា។ ភ្លាមៗ នោះ តារាសម្តែងលោក ហេង ដារី ក៏បានចេញមុខបកស្រាយបញ្ជាក់ការពិត ប្រាប់ដល់ទស្សនិជនថា ពុំមែនជាការពិតដូចការ ចោទប្រកាន់នេះឡើយ។
ក្រោយពីការពិត ត្រូវបានលាតត្រដាងប្រាប់ដល់ទស្សនិជន ជាសារធារណៈ តាមរយៈការចេញមុខថតបង្ហោះ ជាឃ្លីបវីដេអូខ្លី ព្រមទាំងបកស្រាយ ប្រាប់ដល់បណ្តាសារព័ត៌មាន ក្នុងស្រុកនានារួចហើយនោះ រឿងរ៉ាវដែលស្រី្តឈ្មោះ លាង គឹម អាណិជនខ្មែរ-អាមេរិក ធ្វើការចោទប្រកាន់លើ លោក ហេង ដារី ក៏បានស្ងប់ស្ងាត់ទៅវិញ ប្រៀបដូចរលក់ស្ងប់ខ្យល់។
ប៉ុន្តែស្របពេលដែលរឿងនេះទើបស្ងប់ស្ងាត់ ពីអារម្មណ៍របស់មហាជន មិនបានយូរប៉ុន្មានផង ស្រាប់តែថ្មីៗនេះលោក ហេង ដារី ត្រូវរងនូវរឿងអាស្រូវថ្មីមួយទៀត ខណៈដែលអតីតតារាសម្តែងស្រី អ្នកនាង ម៉ៅសុចាន់ធី ចោទថា លោកនិងស្រ្តីឈ្មោះ វណ្ណធី យូ កំពុងត្រូវគ្នាបិទបាំងការពិត។
តាមរយៈខ្លឹមសារ ដែលត្រូវបានសរសេរ បង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាសម្តែង អ្នកនាង ម៉ៅ សុចាន់ធី បានលើកឡើងថា« ពិបាកបំផុតមនុស្សធ្វើចោរហើយមិនទទួលថាខ្លួនឯងជាចោរ។ ហេង ដារី និងនាង vantey you កំពុងត្រូវគ្នាបិទបាំងនូវការពិត។ សួរថា បើនាង vante you មិនមកពឹងពាក់នាងខ្ញុំ chat ជាសំឡេងនៅក្នុង vider ខ្ញុំ បង្ខំឲ្យនាងខ្ញុំរកអ្នកសារព័ត៌មាន ដើម្បីប្តឹង ហេង ដារី ដែលក្បត់ចិត្តនាង មកមានបងស្រី Leang kem នាង vantey ខឹងណាស់ ព្រោះនាងចំណាយលើ ហេង ដារី អស់ច្រើន..»។
ក្នុងខ្លឹមសារដដែលបន្តថា «សួរថាតើ ហេង ដារី ធ្វើអីខុសដាក់នាង បានជានាងខឹងរហូតដល់ចង់ប្តឹង? រឿងនេះ គឺនាងvantey វាជាអ្នកពឹងខ្ញុំហើយទំលាក់កំហុស មកឲ្យខ្ញុំទៀត។ សូមបងប្អូនជ្រាបឲ្យច្បាស់ ហេង ដារី កំពុងបិទបាំងមុខមាត់ កិត្តិយសខ្លួនឯង ពាក្យពោលថា ស៊ីហើយលាបមាត់ពពែ(ស្វាស៊ីបាយលាបមាត់ពពែ)។ ចំណែកនាង vantey មនុស្សមួយចំនួន ដូចជាអូនស្រីArathyka Bel បង Davy pov និង បងដារាផងដែរ អ្នកណាមិនដឹងថា នាងvanteyមានទំនាក់ទំនងស្នេហា ជាមួយគ្នាជាយូរមកហើយ រួមជាមួយអ្នកដឹកនាំរឿង នៅស្រុកខ្មែរមួយចំនួន ក៏ដឹងរឿងនេះដែរ តែគេមិនចេញមុខ..»។
អតីតតារាសម្តែងស្រី រួមជំនាន់ជាមួយគ្នាលោក ហេង ដារី គឺអ្នកនាង ម៉ៅ សុចាន់ធី ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បាននិយាយទៀតថា «រឿងនេះខ្ញុំជាអ្នកជាប់ចោទរបស់នាង vantey មិនអាចនៅស្ងៀមបានទេ ព្រោះអ្នកទាំងអស់គ្នានេះ រាប់អានខ្ញុំជាយូរមកហើយ សុខទុក្ខអ្វីក៏ប្រាប់គ្នាទៅវិញទៅមកដែរ។ នាងខ្ញុំនិយាយ គឺមានភស្តុតាងសំឡេង នាងvanteyនៅក្នុងviber ខ្ញុំទាំងអស់វាជាអ្នកមករកខ្ញុំមុន បែរជាទំលាក់កំហុសមកខ្ញុំ សូមបងប្អូនស្វែងយល់រឿងនេះផង។ នាងvantey និងនាងខ្ញុំពីមុនមានភាពផ្អែមល្ហែម នឹងគា្នខ្លាំងណាស់ នាងតែងតែយករូបថតនាងខ្ញុំ ដាក់ក្នុង facebook របស់នាង មានបងប្អូនមួយចំនួន បានឃើញជារឿយៗ ។ល។»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ជាថ្មីនេះ តារាសម្តែងលោក ហេង ដារី នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ គេហទំព័រKhmerTALKING មិនទាន់អាចស្វែងរក ការបំភ្លឺជុំវិញរឿងខាងលើនេះបាននៅឡើយទេ។ ដូច្នេះយើងសង្ឃឹមថា លោកនឹងចេញមុខបកស្រាយ ពេលក្រោយចំពោះបញ្ហានេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី