CamNews

តារា 

ហង្ស ពិសី រួចផុតការចាប់ខ្លួន​ នៅលើទឹកដី សហរដ្ឋអាមេរិក ខណៈនេះ កំពុងតែសំងំ កើបលុយដុល្លារ

(ភ្នំពេញ)៖ តារាចម្រៀងស្រីមិនសូវ មានកេរ្តី៍ឈ្មោះ អ្នកនាង ហង្ស ពិសី បានចាកចេញពីប្រទេសកម្ពុជា តាំងពីខែកក្ដដា ឆ្នាំពី២០១៣ ម្ល៉េះដែលអ្នកនាងបានរួមដំណើរជាមួយ ប្រធានសមាគមសិល្បៈ លោក សុះ ម៉ាច និងលោក ណូយ វណ្ណណេត តែអ្នកនាងបានរត់គេច យ៉ាងមានសុវត្តិភាពបំផុត រហូតមកទល់ពេលនេះអ្នកនាងនៅតែស្នាក់នៅលើទឹកដីអាមេរិកនៅឡើយ ថែមទាំងមានកូនប្រុសមួយ ដ៏គួរឲ្យស្រលាញ់ទៀតផង។

ប្រភពពីអ្នករស់នៅសហរដ្ឋអាមេរិកបានប្រាប់ គេហទំព័រ KhmerTalking ថា ជារឿយៗ គេឃើញនាង ហង្ស ពិសី តែងតែមកច្រៀង និងសម្ដែងនៅតាមរដ្ឋតូចៗ ដែលជាធម្មតា តារាចម្រៀង ឬអ្នកសម្ដែងល្បីៗគេមិនសូវទៅទេ ព្រោះរដ្ឋតូចមនុស្សតិច លក់សំបុត្រ មិនចំណេញ។ ដូចនេះ ជាឱកាស ដែលនាងមកសម្ដែងនៅទីនោះ ដើម្បីកើបលុយពីប្រជាជនខ្មែរ ដែលរស់នៅតាមរដ្ឋឆ្ងាយៗ អស់ទាំងនោះ។

ថ្មីៗតារាសិល្បៈខ្មែរពីរដួងបន្ថែមទៀត លោក មាស សាលី និងកញ្ញា លីលី ម៉ៅ នឹងទៅសម្ដែងរួមគ្នាជាមួយអ្នកនាង ហង្ស ពិសី នៅថ្ងៃ៣០ ខែមករាខាងមុខនេះ។ អ្នកនាង ហង្ស ពិសី ហាក់នៅតែមានប្រជាប្រិយភាពក្នុងទឹកចិត្តគាំទ្រ របស់ប្រជាជនខ្មែររស់នៅ​ ទឹកដីអាមេរិក ម្យ៉ាងគេហាក់និយមទឹកដមសំឡេងរដឺនរបស់អ្នកនាង ហង្ស ពិសី។

កាលពីពាក់កណ្ដាលឆ្នាំ២០១៣ គេឃើញលោក សុះ មាច ក្ដៅស្លឹកត្រចៀកមិនតិចនោះទេ ពេលនាងរត់គេចលែងវិលត្រលប់ មកប្រទេសកម្ពុជាដំបូងៗ តែគេមិនបានឃើញនាងវិលវិញ ទោះបីលោកគំរាមថា ប៉ូលិសអាមេរិក ព្យាយាមចាប់ខ្លួននាងត្រលប់មក ហើយថែមទាំងសងជាទឹក៥ម៉ឺនដុល្លារអាមេរិក ដល់សមាគមសិល្បៈខ្មែរនាទឹកដីអាមេរិកទៀតផង តែវិធានការណ៍ទាំងឡាយ ដូចខ្យល់រសាត់ គ្មានធ្វើឲ្យ ហង្ស ពិសី ឈឺក្បាលបន្តិចទៀត ។ នាងបានទាំងរៀបការជាមួយអនិកជនខ្មែរអាមេរិកម្នាក់រហូតដល់មាន កូនប្រុសបន្ថែមលើកូនពីរនាក់ ដែលនាងមានកាលរៀបការប្ដីមុនម្ដងរួចទៅហើយ៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Hang Pisey Star news local news