កំសាន្ត ៖ ក្រុមហ៊ុន UBER បានសាកល្បងដាក់ឲ្យប្រើប្រាស់នូវ កម្មវិធីទូរស័ព្ទ និងសេវាតាក់ស៊ី ក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុននេះគឺ ជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលបានបង្កើតកម្មវិធីទូរស័ព្ទ ទាក់ទងនឹងសេវាតាក់ស៊ី Uber ដោយបានដំណើរការជាង ៥៧០ ទីក្រុង ទូទាំងពិភពលោក។
យោងតាមសារព័ត៌មាន ភ្នំពេញបុស្តិ៍ តៃកុងឡានតាក់ស៊ីបានចុះឈ្មោះជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនេះហើយ។ វានឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលចង់ធ្វើដំណើរក្នុងទីក្រុងភ្នំពេញ ដោយគ្រាន់តែប្រាប់ទីតាំងបច្ចុប្បន្នរបស់អ្នក នឹងកន្លែងដែលអ្នកចង់ទៅ។
មិនតែប៉ុណ្ណោះ អ្នកដំណើរ អាចជ្រើសរើសទូទាត់ការចំណាយដោយការបង់ជាសាច់ប្រាក់ ឬតាមកាត ព្រោះវាមានភាពងាយស្រួលសម្រាប់អ្នកនៅក្នុងទីក្រុងភ្នំពេញ។ អ្នកអាចទទួលបានការប្រើសេវានេះ ដោយឥតគិតថ្លៃ ប្រសិនបើអ្នកបានណែនាំសេវាកម្មនេះទៅកាន់មិត្តភក្តិរបស់អ្នក។
ក្រុមហ៊ុន Uber បានចុះឈ្មោះមកប្រទេសកម្ពុជាតាំងពីខែឧសភាមកម្ល៉េះ ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការណាមួយ ក្នុងការសម្ពោធក្នុងប្រទេសកម្ពុជាឡើយ។ គួរបញ្ជាក់ផងដែរថា ការពីពេលថ្មីៗនេះ ក្រុមហ៊ុន Uber ក៏បានដាក់ប្រតិបត្តិការនៅ ឯប្រទេសមីយ៉ាន់ម៉ាផងដែរ៕
ប្រភព៖ Phnom Penh Post
ប្រែសម្រួល៖ High