CamNews

តារា 

សាកសមជាសុភាពបុរសមែន! Alex Rendell រៀបរ៉ាប់រឿងគូស្នេហ៍ថ្មី ឲ្យតម្លៃយ៉ាងច្រើនចំពោះសង្សារ និងមនុស្សស្រី

ថៃ ៖ តារាសម្តែងប្រុសរូបសង្ហា លោក Alex Rendell បានទទួលនូវការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីផុសរូបគាត់ដោយផេកចូលគណនីអុិនស្រ្តាក្រាមរបស់នារីម្នាក់ឈ្មោះថា Jennyy Jc ក្នុងថ្ងៃកំណើតរបស់លោក ។ 

នៅក្នុងនោះផងដែរ តារាប្រុសរូបនេះបាននិយាយថា "គឺជាការពិតណាស់ នេះមិនមែនជាបើកចំហរទំនាក់ទំនងស្នេហាអ្វីនោះទេ។ ខ្ញុំគ្រាន់តែចង់ឲ្យអ្នករាល់គ្នាដឹងអំពីទំនាក់ទំនងរបស់ពួកយើងច្រើនជាងនេះ។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺម្តងមួយជំហាននិងទៅតាមដំណាក់កាល។ ទោះខ្ញុំជាប្រភេទមនុស្សម្នាក់ដែលមានភាពផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែមិនមែនមានន័យថា ខ្ញុំមិនច្បាស់លាស់ ឬមិនចង់ប្រាប់អ្នករាល់គ្នានោះទេ" ។ 

លោក Alex Rendell បន្ថែមទៀតថា "នៅពេលដែលខ្ញុំផេករូបនៅលើអុិនស្រ្តាក្រាមឲ្យនាងព្រោះខ្ញុំចង់ផ្តល់កត្តិយសឲ្យដល់រូបនាង ព្រោះគ្មានមនុស្សស្រីណាម្នាក់ដែលចង់រស់នៅលាក់លៀមនោះទេ ហើយនេះគឺជាហេតុផលដែលខ្ញុំផេករូបឲ្យនាងក្នុងថ្ងៃកំណើត" ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Alek teeradetch Toey Jarinporn Alex Rendell Jennyy Jc