CamNews

រថយន្ត 

រថយន្តយក្សតំលៃ ២,២លានដុល្លា​របស់​ប្រធានា​ធិបតី​អាមេរិក

ក្រៅពីយន្តហោះពិសេស Air Force One នៅពេលថ្មីៗនេះ limousine Cadillac One ដែលជា
រថយន្តក្រោះដ៏ធំអស្ចារ្យមួយ ទើបនឹងត្រូវបានទទួលចូលក្រុមយានយន្តរបស់ប្រធានាធិបតី
អាមេរិក។

ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែសីហា ប្រធានាធិបតីអាមេរិក Barack Obama មានគំរោង
ទស្សនាកិច្ចសំណះសំណាលជាមួយនឹងប្រជាជននៅរដ្ឋទាំង៣គឺ Minnesota, Iowa និង
Illinois ដើម្បីរៀបចំអោយយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២។ រថយន្តដែល
លោកយកមកប្រើប្រាស់ជាយាន្តជំនិះក្នុងពេលនេះគឺរថយន្តសេរី​ថ្មីពិតជាទំនើបនិងចម្លែក។
រថយន្តនេះមានពណ៌ខ្មៅទាំងស្រុង គ្រាប់បាញ់ទំលុះមិនចូលដែលនេះពិតជាសាកសម
ជាយានយន្ត ថ្មីរបស់​លោក​Obamaដែលជាប្រធានាធិបតីអាមេរិក។

នេះជារថយន្តមួយក្នុងចំណោមរថយន្តធំ ត្រូវបានអាមេរិកទិញពីក្រុមហ៊ុនផលិតរថយន្ត
Prevost របស់កាណាដា ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រកូតបោះឆ្នោត។ រថយន្តមួយ
ប្រើសំរាប់ជូនដំណើរលោក Obama ហើយរថយន្តពណ៌ក្រហម មួយគ្រឿងទៀតត្រូវបាន
ប្រើសំរាប់ជួនដំណើរបេក្ខជនរបស់បក្សសាធារណរដ្ឋ។ តំលៃរបស់វាគឺ ២,២លានដុល្លា
អាមេរិក។

រថយន្តនេះត្រូវបានបំពាក់ប្រព័ន្ធបចេ្ចកទេសសុវត្ថភាពល្អបំផុតដូចជាសម្បកថែបការពារពី
ការវាយប្រហារដោយកាំភ្លើងកម្រាស់៨អ៊ីន ប្រព័ន្ធរំលត់ភ្លើង ប្រព័ន្ធភេរវសញ្ញា ប្រព័ន្ធ
ផ្គត់ផ្គង់ខ្យល់ខាងក្នុង បង្កាការវាយប្រហារដោយខ្យល់ពុល ប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធLED
កាមេរ៉ាខាងក្រោយ...

ព័ត៌មានបច្ចេកទេសលម្អិតៗរបស់រថយន្តយក្សនេះមិនទាន់បានប្រកាសនោះទេ។

ទោះបីជាទំហំធំអស្ចារ្យ ប៉ុន្តែវានៅតែដំណើរបានយ៉ាងងាយស្រួល

ផ្នែកខាងក្នុងអាចដាក់កៅអីវែងក្នុងកាប៊ីន ដើម្បីអោយអ្នកអង្គុយមានទំនុកចិត្ត។


ប្រភព៖ vnn.
ដោយ៖ មិនា.

Tags: