CamNews

ប្លែកៗ 

គ្រាន់តែ​ថតរូប​ជាប់​អ្នកអាក្រាតកាយ ក៏ក្លាយជាអ្នកល្បីឈ្មោះ​លើបណ្ដាញសង្គម

នារីវ័យក្មេងម្នាក់មានការសប្បាយចិត្តជាខ្លាំង នៅពេលរូបថតរបស់ខ្លួនទទួលបានការចុចចូលចិត្ត
៧៤.០០០លើក និងត្រូវបានចែករំលែកពាស់ពេញទឹកដីអាមេរិក។

Jillian Henry អាយុ ១៧ឆ្នាំ បានថតរូបខ្លួនឯងនៅក្បែរភ្នំ Pisgah ក្បែរមាត់ទន្លេ Williamette កាល
ពីថ្ងៃទី ២៧សីហា។ Jillian Henry ស្លៀករ៉ូបពណ៌ខ្មៅ ឈរនៅលើផ្ទៃទឹកទន្លេ។ ប៉ុន្តែ រូបថតសាមញ្ញ
នេះ បែរជាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនៅអាមេរិក។

Jillian Henry បានក្លាយជាអ្នកល្បីឈ្មោះដោយចៃដន់។ នៅក្នុងរូបថតនេះ មិនត្រឹមតែមាន Jillian
Henry នោះទេ ប៉ុន្តែ នៅឯនាយ គេឃើញមានបុរសអាក្រាតកាយម្នាក់ ឈរនៅក្បែរសុនករបស់
ខ្លួន។ រូបភាពបង្ហាញថា បុរសម្នាក់នេះ មិនបានចាប់អារម្មណ៍លើនារីវ័យក្មេងនេះនោះទេ។

នៅក្នុងរូបថតនេះក៏បានបង្ហាញថា Jillian Henry កំពុងសើចញញឹមដោយមិនដឹងថា នៅឯនាយ
មានបុរសអាក្រាតកាយម្នាក់។ នៅពេល Elena Nesbit ដែលជាមិត្តម្នាក់របស់ Jillian Henry ប្រាប់
ទើបនាងដឹងថា ពិតជាមានបុរសអាក្រាតកាយមែន។

នៅពេលបង្ហោះនៅលើ Twitter រូបថតនេះ ត្រូវបានគេចុចចូលចិត្តចំនួន ៧៤.០០០លើក តែក្នុង
រយៈពេលមួយថ្ងៃ។ Jillian សរសេរថា ៖ “ខ្ញុំពិតជាស្រឡាញ់រូបដែលបានថតនេះ”។ នារីវ័យក្មេងនេះ
ក៏មិននឹកស្មានថា រូបថតរបស់ខ្លួន បែរជាមានគេចូលចិត្ត និងចែករំលែកច្រើនដូច្នេះ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ thesun


Tags: Jillian Henry ប្លែក អាមេរិក