CamNews

តារា 

តារាសម្តែងដែលរៀនចប់ថ្នាក់អនុបណ្ឌិត លោក Navin tar ចេញមុខបញ្ជាក់រឿងចិញ្ចៀនភ្ជាប់ពាក្យ

តារាថៃ ៖ តារាសម្តែងលោក Navin tar បានចេញមុខបញ្ជាក់អំពីរឿងចិញ្ចៀនភ្ជាប់ពាក្យដែលមហាជនកំពុងតែមានចម្ងល់ និងកើតទុកមិនសុខចិត្តព្រោះមិនទាន់បានចម្លើយពីសាមីខ្លួន ។ 

លោក Navin tar បានបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ថា ចាប់ពីពេលនេះតទៅខ្លួនលោកមិនមែននៅ Single តទៅទៀតទេ ។ ហើយបើនិយាយអំពីចិញ្ចៀនភ្ជាប់ពាក្យវិញ វាគឺពិតជារបស់លោកជាមួយមិត្តស្រីយ៉ាងពិតប្រាកដមែន ដែលពិធីភ្ជាប់ពាក្យនេះគ្រោងនឹងប្រារព្ធឡើងនាពេលឆាប់ៗនេះហើយ ។ 

ដោយយោងតាមរបាយាការណ៍ផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ក្រោយពីបញ្ចប់ថ្នាក់អនុបណ្ឌិតរួចហើយ​ តារាសម្តែងវ័យ ៣៧ ឆ្នាំលោក Navin tar ក៏មានបំណងចង់បង្កើតគ្រួសារដ៏កក់ក្តៅមួយជាមួយមនុស្សដែលលោកស្រលាញ់ ហើយម្យ៉ាងវិញទៀត លោកក៏មានវ័យជ្រេណាស់ដែរ ៕

-ចុចអាន ៖ ចិញ្ចៀនពេជ្រទៀត!! ទើបរៀនចប់ថ្នាក់បណ្ឌិតលោក Navin Tar ត្រៀមដឹកដៃសង្សារចូលរោងការ







-ចុចអាន ៖ តារាល្បីទាំង ៩ដួង ដែលរៀនសូត្របានខ្ពង់ខ្ពស់ជាងគេ រហូតដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook