CamNews

តារា 

អ៊ឹម ជីវ៉ា ចេញវីដេ​អូ​បក​ស្រាយ ជុំ​វិញ​ការ​​យល់​ច្រឡំ​ថា លោក​ចូល​​ពេទ្យ ដោយ​សារ​​គ្រោះ​​ថ្នាក់​....

(ភ្នំពេញ)៖ តារាសម្តែងសកម្ម លើ​ការងារមនុស្សធម៌ លោក អ៊ឹម ជីវ៉ា ថ្មីៗនេះបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យកាល់ម៉ែត ដោយសារជំងឺលើសឈាម និងបេះដូងចាស់រើឡើងវិញ។ ប៉ុន្តែទន្ទឹមគ្នានឹងការចូលសម្រាក ព្យាបាលរយៈពេល៥ថ្ងៃនេះដែរ ក៏មានប្រភពផ្សេងគ្នា ដោយលើការសង្ស័យថា ការចូលពេទ្យរបស់លោក ហេតុផលមិនមែនដោយសាកើតជំងឺ លើសឈាមឡើយ អាចបណ្តាលមកពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ​ពេលរួមដំណើរជាមួយអ្នកស្រី ពាន់ ភួងបុប្ផា ឬលោក វណ្ណ មករា។

ឆ្លើយតបការលើកឡើង​នេះ តារាប្រុសលោក អ៊ឹម ជីវ៉ា ដែលកំពុងស្ថិតក្នុងអាការៈ​ នៅ​មា​ន​ជំងឺ ក្នុងដៃបន្តោកសេរ៉ូមនោះ បានចេញមុខបកស្រាយ តាមវីដេអូដែលធ្វើឡើង ពីបរិវេណមន្ទីពេទ្យកាល់ម៉ែតថា ជាដំបូងលោកសូមអរគុណ ដល់ទស្សនិជន នឹងមិត្តភក្តិសិល្បករទាំង​អស់ ដែ​ល​បានព្រួយបារម្ភសួរសុខទុក្ខ ខណៈបានដឹងថា លោក​ត្រូវចូល​សម្រាក​ព្យាបាល ជំងឺនៅមន្ទី​ពេទ្យ។

ស្របពេលជាមួយគ្នានេះ លោកក៏សុំធ្វើការបកស្រាយ ចំពោះការយល់ច្រឡំ ពីសំណាក់ទស្ស​និកជនមួយចំនួន ដែលសង្ស័យថា ការចូលពេទ្យរបស់លោកពេលនេះ គឺមកពីបញ្ហា​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍នោះ គឺពុំមែនទេដូច្នេះ សូមបញ្ជាក់ថា ការចូលពេទ្យនេះ ព្រោះតែជំងឺ​លើសឈា​ម ដែលធ្លាប់មានទាំងពីពីរឆ្នាំមុន ធ្វើទុក្ខជាថ្មីឡើងវិញ។

សូមស្តាប់ការបកស្រាយ ពីសំណាក់តារាសម្តែងលោក អ៊ឹម ជីវ៉ា ដែលបានធ្វើឡើង តាមរយៈ​វីដេអូឃ្លីប អំឡុងពេលកំពុងស្នាក់នៅ ព្យាបាលនាមន្ទីរពេទ្យកាល់ម៉ែត ដែលគិតរហូត​មក​ទល់ពេលនេះ គឺមានរយៈពេល៥ថ្ងៃមកហើយ ​៖

 

 

 

 

Posted by Fresh News Photo on Friday, 15 January 2016

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Em chiva Star news local news