CamNews

យន្តហោះ 

កសិករចិនបង្កើតយន្តហោះរាងដូច UFO

កសិករចិនម្នាក់ឈ្មោះ ស៊ូ ម៉ាន់ចេង(Shu Mansheng) បានចំណាយលុយផ្ទាល់ខ្លួន ប្រមាណ
៩៣០០ ដុល្លា បង្កើតយន្ដហោះដែលមានរាងដូចនឹងរូចភាពរបស់ UFO នៅផ្ទះរបស់គាត់ នា
ស្រុក ជាងស៊ា (Jiangxia) ទីក្រុង វូហាន (Wuhan) របស់ខេត្ត ហ៊ួប៉ី (Hubei) នាប្រទេសចិន។

យន្តហោះដែលបុរសម្នាក់នេះបង្កើតមានវិមាត្រ ៤ ម៉ែត្រ ធ្វើអំពីដែក មានរាងមូល និង ដើរដោយម៉ាស៊ីនទោចក្រយានយន្តចំនួន ៨។ កៅអីអង្គុយត្រូវបានដាក់នៅផ្នែកកណ្ដាល ដែលអាចផ្ទុកបានមនុស្សពីរនាក់។

លោក ស៊ូ ម៉ាន់ចេង មានអាយុ ៤៦ ឆ្នាំ បានរៀនចប់ត្រឹមកំរិតវិទ្យាល័យប៉ុណ្ណោះ។ រូបលោក
បានរៀនផ្នែកជួសជុលម៉ាស៊ីន និង ប្រព័ន្ធភ្លើងដោយខ្លួនឯង។ កាលពីថ្ងៃទី ១០ ខែឧសភា
កន្លងទៅ លោកបានរងរបួសម្ដងរួចទៅហើយ បន្ទាប់ពីលោកធ្វើការសាកល្បងហោះហើរ យន្ដហោះដែលលោកបានបង្កើតនេះ។

លោក ស៊ូ ម៉ាន់ចេង បាននិយាយថា ក្រៅពីការបង្កើតនូវ យន្តហោះនេះ លោកមាន
បំណងបង្កើតសាលារៀនពិសេសមួយដែល កូនសិស្សអាចរៀន នូវអ្វីដែលថ្នាក់រៀន
ធម្មតាមិនបានបង្រៀនពួកគេ៕(carnewschina)


ដោយៈសំអាត

Tags: