(អូទ្រីស)៖ នារីម្នាក់បានមករកវិចិត្រករជំនាញ ខាងសាក់រូបនៅប្រទេសអូទ្រីស ដើម្បីឲ្យសាក់រូបដ៏ស្អាតនៅលើខ្នង ប៉ុន្តែមិនដូចការរំពឹងទុកបែរជាវិចិត្រករនោះ សាក់រូបផ្សេងខុសពីការកុម្ម៉ង់ ទៅវិញ។
នារីអាយុ២១ឆ្នាំ បានទូរស័ព្ទរាយការណ៍ ប្តឹងប៉ូលិសពីរឿងនេះ ដោយប្រាប់ថា នាងបានទៅរកជាងសាក់នៅផ្លូវ Polten ដែលគេបង្ហាញរូបឌីហ្សាញ ដែលមាននិម្មិតសញ្ញាចិន ហើយនាងក៏បានជ្រើសរើសរួចដែរ គឺសាក់ដាក់លើខ្នងថា Yin Yang ប៉ុន្តែក្រោយពេលសាក់រួចរាល់ នារីដែលកុម្ម៉ង់នោះ បានទៅឆ្លុះកញ្ចក់មើល ក៏ស្រែកទាំងក្តីតក់ស្លុត ព្រោះវិចិត្រករជំនាញបានសាក់រូបលិង្គ លើខ្នងនាងដោយដាក់អក្សរ F**K នៅជិតនោះទៀតផង។
មួយសន្ទុះក្រោយ ប៉ូលិសបានមកដល់កន្លែងកើតហេតុ រួចក៏បានចាប់ខ្លួនវិចិត្រករ ដែលសាក់រូបផ្តេសផ្តាសនោះ បញ្ជូនទៅកាត់ទោស ដោយតុលាការសម្រេចកាត់ឲ្យជននេះ ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះ ពីបទបង្កព្យសនកម្ម លើរាងកាយអ្នកដទៃ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង