CamNews

តារា 

អតីតបេក្ខជន Britian's Got Talent គប់ពងមាន់ដាក់ គណកម្មការក្នុងពេលផ្សាយផ្ទាល់(មានវីដេអូ)

នៅក្នុងការប្រកួត Britian's Got Talent វគ្គផ្តាច់ព្រ័ត្រកាលដែលទើបតែបញ្ចប់ទៅថ្មីៗនេះមាន
ហេតុការណ៍ ដ៏គួរអោយភ្ញាក់ផ្អើលមួយ ក្នុងពេលផ្សាយបន្តផ្ទាល់ ។

ហេតុការណ៍នេះ បានកើតឡើងក្នុងពេលបេក្ខជន Richard & Adam កំពុងតែសំដែងចំរៀង
លក្ខណះវង់តន្រ្តី ។ រហូតដល់ពេលអ្នកច្រៀងបន្ទរចេញមក គេបានឃើញនារីម្នាក់ដើរចេញ
ពីហ្វោងអ្នកច្រៀងបន្ទរនោះ ហើយយកពងមាន់មួយប្រអប់ គប់ទៅលើគណកម្មការលោក
Simon Cowell ដែលជាអ្នកកាត់ក្តី តឹងតែងពិបាកនឹងផ្គាប់ចិត្តជាងគេ ។



នារីម្នាក់នោះត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមសំដែង វីយូឡុង Raven Quartet ដែលជា
បេក្ខជនចូលប្រលង Britina's Got Talent កាលពីរដូវកាលមុន ។ នាងមានឈ្មោះថា Natalie
Holt សោចយ៉ាងសប្បាយរីករាយ ក្នុងពេលកំពុងគប់ពងមាន់ដាក់ Simon Cowell ។ នាងត្រូវ
បានសន្តិសុខយកចេញយឺតពេលបន្តិច ព្រោះដំបូងគេគិតថា នាងជាផ្នែកមួយនៃការសំដែង
របស់ Richards និង Adam ។ ទស្សនិកជនបាននិយាយថា វាពិតជាគួរអោយភ្ញាក់ផ្អើលណាស់
តែនាងប្រហែលជាគុំគួនលោក Simon Cowell ហើយព្រោះ Simon គឺជាគណកម្មការដែលគេ
ស្អប់ច្រើនបំផុត ដោយសារតែការកាត់ក្តី តឹងរឹង និង ចរិកឬកពាររបស់លោក ៕

 

 


ដោយ ៖ លីលី
ប្រភព ៖ k14,youtube 


Tags: star entertainment hollywood video