ភ្នំពេញ ៖ ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការទំនាក់ទំនង ជាមួយប្រជាពលរដ្ឋខ្មែរ នៅពេល ពួកជន ភៀសខ្លួន ១០០០នាក់ ដែលបញ្ជូនមកពីអូស្ត្រាលីនោះ កម្ពុជានឹងបង្រៀនភាសាខ្មែរ ទៅដល់ពួកគេ មុនបញ្ជូនចេញពីរាជធានីភ្នំពេញ ទៅរស់នៅតាមបណ្តាខេត្តនានា នៅកម្ពុជា ។
លោក ឡុង វិសាឡូ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ថា មុននឹងបញ្ជូនពួកជនភៀសខ្លួន ទៅរស់នៅ តាមបណ្តាខេត្ត នឹងមានការបើក បង្រៀនភាសាខ្មែរទៅដល់ពួកគេ ៕
- អាន ៖ កម្ពុជា និងអូស្រ្តាលី នឹងចុះហត្ថលេខា លើអនុស្សរណៈ រឿងជនភៀសខ្លួន
