CamNews

ប្លែកៗ 

បុរសម្នាក់ភ្ញាក់ពីដេក​ ស្រាប់តែមានចិញ្ជៀនមាសជាប់ "ប្រដាប់ភេទ"

ប្រហែលជាម៉ោង 8ព្រឺកថ្ងៃទី31/8/2012, បុរសវ័យកណ្តាលម្នាក់បានមកដល់មន្ទីរពេទ្យ
ទីក្រុង
Luc Ban Thuy (ប្រទេសចិន) ជាមួយទឹកមុខភ័យស្លន់ស្លោ ញ័រពេញទាំងដងខ្លួន។
ពេលគ្រូពេទ្យធ្វើការសាកសួរទើបបានដឹងថា ប្រដាប់បន្តពូជរបស់គាត់ត្រូវបានពាក់ជាប់
ដោយចិញ្ជៀន
មាសមួយវង់ ឡើងហើមស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រុមគ្រូពេទ្យបានប្រើប្រាស់នូវវិធីជាច្រើន តែនៅមិនអាចដោះចិញ្ជៀនចេញបាន ចុងក្រោយ
គ្រូពេទ្យបានទូរស័ព្ទទៅ 119 ប្រាប់ប៉ូលិស។ ប៉ូលិសនៅទីក្រុងនោះ បានប្រញាប់ប្រញាល់មក
មន្ទីរពេទ្យនោះ។ ពេលមកដល់ បុរសរងគ្រោះនោះបានស្ថិតនៅលើគ្រែវះកាត់ ខ្លួនប្រាណញ័រ
ញាក់ បែកញើស ព្រមទាំងមានសំលេងស្រែកថ្ងូរដោយការឈឺចាប់។
ក្រុមគ្រូពេទ្យកំពុងប្រើដង្កាប់ ដើម្បីដោះចិញ្ជៀនចេញ
បុរសអាយុ 41ឆ្នាំបានចែករំលែកថា ពេលព្រឹកព្រលឹមបន្ទាប់ពីក្រោកពីដេក គាត់បានឃើញចិញ្ជៀន
មួយវង់ជាប់យ៉ាងណែននឹង"ប្រដាប់ភេទ" របស់គាត់។ ចិញ្ជៀននោះមានរង្វង់ធំប៉ុនម្រាមមេដៃ មិន
មានវិធីណាអាចយកវាចេញបាន ទើបគាត់ប្រញាប់ទៅមន្ទីរពេទ្យទាំងព្រឹកតែម្តង។
ពេលសាកសួរពីមូលហេតុនៃការជាប់ចិញ្ជៀននេះ គាត់បានលាក់លៀម មិនបាននិយាយប្រាប់
ឲ្យដឹងឡើយ។ បុគ្គលិកជួយសង្គ្រោះម្នាក់បានឲ្យដឹងថា គ្មានចន្លោះប្រហោងណាសូម្បីតែបន្តិច
រវាងចិញ្ជៀន និងប្រដាប់ភេទរបស់គាត់។ ដូច្នេះពិបាកខ្លាំងណាស់ក្នុងការដោះយកចិញ្ជៀនចេញ
ព្រោះបើសិនមានកំហុសឆ្គងតែបន្តិចនឹងធ្វើឲ្យប្រដាប់ភេទរបស់គាត់មានរបួសកាន់តែធ្ងន់មិនខាន។

ក្រុមគ្រូពេទ្យបានខិតខំយ៉ាងខ្លាំង ដោយប្រើដង្កាប់ដើម្បីដោះយកចិញ្ជៀនចេញ។ បច្ចុប្បន្ន បុរស
រងគ្រោះនោះកំពុងស្ថិតក្នុងមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: Wake up,  discovered,  gold rings,  penis,  unbelievable,  strange