CamNews

កីឡាជាតិ 

ស៊ន សៀវមី តារាឆ្នើម កីឡាតៃក្វាន់ដូ ដឹកនាំក្រុម និងទង់ជាតិ កម្ពុជា ទៅចូលរួមប្រកួត កីឡា អាស៊ីហ្គេម

ព័ត៌មានកីឡា ៖ តារាឆ្នើម ប្រចាំកីឡា តៃក្វាន់ដូ ស៊ន សៀវមី នឹងដឹកនាំ ក្រុមកីឡាកម្ពុជា ខណៈរូបនាង គឺជាអ្នកកាន់ទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ នៅឯកម្មវិធីបើក ការប្រកួត កីឡា អាស៊ី នៅ ថ្ងៃសុក្រនេះ ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក   បាន គូសបញ្ជាក់អោយដឹងថា បេក្ខ នារី ស៊ន សៀវមី នឹងកាន់ទង់ជាតិ របស់ ព្រះរាជាណាចក្រកម្ពុជា ​ ។ នាងគឺជាបេក្ខភាព ដែលសាកសម ជាទីបំផុត ក្នុងចំណោម អត្តពលិក របស់យើងទាំងអស់ ដោយនៅ   ក្នុង នោះ នាងបានទទួលបានជោគ ជ័យកាលពីពេលកន្លងទៅនេះ នៅឯកីឡា SEA Games និង   ជា បេក្ខភាព មួយរូប ក្នុងការដណ្តើមបាន មេដាយ ជ័យជំនះក្នុងកម្មវិធីប្រកួតកីឡា លើកនេះ ។


គួរបញ្ជាក់ថា ស្ថិតនៅក្នុងវ័យទើបតែ ១៩ ឆ្នាំ អត្តពលិក  ដ៏ឆ្នើម មួយ  រូបនេះ  ធ្លាប់បានទទួលជោគជ័យ ដោយបានឈ្នះពានរង្វាន់ មេដាយ Bronze កាលពីពេលកន្លងទៅ ក្នុង  កម្មវិធីប្រកួតកីឡា SEA Games ឆ្នាំ ២០១១ លុះក្រោយមកទៀត នាង បានឈ្នះមេដាយមាស ក្នុងកម្មវិធីប្រកួត SEA Gamesដដែលនេះ ក្នុងអំឡុងឆ្នាំ ២០១៣ នៅក្នុងប្រទេស ម៊ីយ៉ាន់ម៉ាំ និងបទពិសោធន៍   ជ័យជំនះផ្សេងៗ ទៀត នៅក្នុងការ ប្រកួតលក្ខណៈអន្តរជាតិ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ខណៈបានធ្វើ    ដំណើរ ទៅដល់  ប្រទេស កូរ៉េ អំឡុងថ្ងៃទី ១៩ កញ្ញា នេះ នាង ស៊ន សៀវមី នឹងចូលរួមប្រកួត កីឡាតៃក្វាន់ដូ   នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៤ នេះ ពោលជាថ្ងៃដំបូង នៃការចាប់ផ្តើមការប្រកួត វិញ្ញាស កីឡា តៃក្វាន់ដូ ផ្ទាល់តែម្តង  ។ គួរបញ្ជាក់ ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ កីឡា តៃក្វាន់ដូ ពិតជាទទួលបានការពេញនិយមជាខ្លាំង នៅក្នុងប្រទេស កម្ពុជា យ៉ាងណាមិញ បេក្ខនារី ស៊ន សៀវមី គឹជាបុគ្គល  តែ មួយគត់ ដែលគ្រប់គ្នា   បាន មានក្តីសង្ឃឹម ខ្ពស់ចំពោះនាង ក្នុងការឆ្លងផុត ជុំដំបូង ដើម្បីឈានទៅចាប់យក និង ដណ្តើមបានមេដាយមាស អោយ ទាល់តែបានជូនប្រទេសជាតិ ។


ជីវប្រវត្តិរូបសង្ខេប ស្តីអំពី អត្តពលិក នាង ស៊ន សៀវមី តារា កីឡា តៃក្វាន់ដូ របស់កម្ពុជា ៖ ឈ្មោះ ស៊ន សៀវមី កើតថ្ងៃទី ១៤ កញ្ញា ឆ្នាំ ១៩៩៥ នាទីក្រុងភ្នំពេញ ប្រទេស កម្ពុជា ដោយនៅក្នុងនោះ    នាងបាន ចូលហ្វឹកហ្វាត់​ កីឡាតៃក្វាន់ដូ​ចាប់តាំង ពីឆ្នាំ ២០១១ មិនយូរប៉ុន្មាន ពោល នៅឆ្នាំបន្ទាប់ នាង បានឈ្នះ មេដាយមាស សម្រាប់ជ័យលាភីឯក ថ្នាក់ជាតិ ២០១១ - ២០១២ ឈ្នះមេដាយប្រាក់ ពី  ការ ប្រកួតកីឡា SEA លើកទី ១០ នៅកម្ពុជា ក្នុងអំឡុងឆ្នាំ ២០១១ ឈ្នះមេដាយ Bronze   ពី  SEA  Games  លើកទី ២៦ នៅឯប្រទេស ឥណ្ឌូនេស៊ី ក្នុងអំឡុងឆ្នាំ ២០១១ ។ បន្ថែមពីលើនេះ​ នាងក៏បានប្រកួតឈ្នះ ពានរង្វាន់ មេ ដាយមាស ពីកីឡា SEA Games ក្នុងអំឡុងឆ្នាំ​២០១៣ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ខ ណៈ  បច្ចុប្បន្នភាព នាងកំពុងតែឆ្ពោះទៅរក ជ័យជំនះ ក្នុងការដណ្តើមពានរង្វាន់ ក្នុងកម្មវិធី ប្រកួត កីឡា  អាស៊ី ឆ្នាំ ២០១៤ នេះ ដូចគ្នាដែរ ( Asian Games 2014 ) ។

អត្តពលិក នាង សៀវមី ពិតជាមានសេចក្តីសោមនស្ស និង សប្បាយរីករាយ ជាខ្លាំង  ក្នុងការក្លាយជាបេ ក្ខភាពមួយរូប ដឹកនាំក្រុម អត្តពលិកកម្ពុជា ទៅចូលរួមបើកការប្រកួត និង ប្រកួត នៅឯពហុកីឡាដ្ឋានថ្មី សម្រាប់ការប្រកួត Asian Games ។​ នាងខ្ញុំ ពិតជាមាន  សេច  ក្តីរំភើប  កិត្តិយស  និង រី ក រាយ ជាខ្លាំង ខណៈបានដឹកនាំក្រុម និងឈានចូលប្រកួត កីឡា អាស៊ីហ្គេមជាលើកដំបូង បង្អស់ ។ នាងខ្ញុំពិតជាមាន មោទនភាពជាខ្លាំង ដែលត្រូវបានជ្រើសតាំង ជាអ្នកដឹកនាំក្រុម  ។  ខ្ញុំសង្ឃឺម  យ៉ាងមុតមាំថា ខ្ញុំនឹងប្រឹង ប្រែងអោយអស់ពីសមត្ថភាព នៅពេលដែលការប្រកួតបានចាប់ផ្តើម   និង  ព្យាយាមដណ្តើម ជ័យជំនះ ក៏ដូចជា មេដាយ ជូនព្រះរាជាណាចក្រកម្ពុជា អោយទាល់តែបាន ៕

ដោយ ៖ កុសល
ប្រភព ៖ Gabriel Ken GAdaffi  (NOCC)


Tags: Asian Games INCHEON South korea Asia Asean NOCC Cambodia