CamNews

ប្លែកៗ 

គូស្នេហ៍វ័យចំណាស់ស្លៀកពាក់ដូចគ្នា ក្លាយជាអ្នកល្បីឈ្មោះក្នុងពិភពលោក

ប្ដីប្រពន្ធលោកតា និងលោកយាយ Garguila នៅអាមេរិក ត្រូវបានគេចាត់ទុកថា ជាគូស្នេហ៍ដែល
រ៉ូមេនទិចបំផុតក្នុងពិភពលោក ដោយសារតែពួកគាត់ស្លៀកពាក់ដូចគ្នារាល់ថ្ងៃ។

Anthony Garguila ដែលជាចៅប្រុសរបស់លោកតា និងលោកយាយខាងលើ បានយករឿងរ៉ាវនិង
រូបថតរបស់ពួកគាត់ បង្ហោះនៅលើប្រព័ន្ធអ៊ីនធឺរណែត។ រូបថតទាំងនោះបង្ហាញថា លោកតា និង
យាយនេះ ស្លៀកពាក់ដូចគ្នា គួរឱ្យចាប់អារម្មណ៍។

Anthony Garguila សរសេរថា “លោកតា និងលោកយាយរបស់ខ្ញុំ បានរៀបការជាមួយគ្នា អស់
រយៈពេល ៥២ឆ្នាំមកហើយ។ ពួកគាត់ស្លៀកពាក់ខោអាវដូចគ្នាជារៀងរាល់ថ្ងៃ”។

Anthony ឱ្យដឹងថា លោកតារបស់ខ្លួនគឺឈ្មោះ Ed អាយុ ៧៦ឆ្នាំ និងលោកយាយ Fran មានអាយុ
៧៤ឆ្នាំ។ លោកតា និងលោកយាយខាងលើ បានចាប់ផ្ដើមស្លៀកពាក់ដូចគ្នា នៅពេលពួកគាត់ចូល
រួមពិធីរាំ square dance កាលពីប៉ុន្មានឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក ពួកគាត់ក៏ចាប់ផ្ដើម
ស្លៀកពាក់ដូចគ្នារាល់ថ្ងៃ។

លោកតា Ed និងលោកយាយ Fran មិនមានបំណងស្លៀកពាក់ខុសគ្នានោះទេ តាំងពីពេលចៅរបស់
ខ្លួនប្រាប់ថា ពួកគាត់បានក្លាយជាអ្នកល្បីឈ្មោះនៅលើអ៊ីនធឺរណែត។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ CNN


Tags: ចម្លែក ស្លៀកពាក់ដូចគ្នា Garguila Anthony Garguila