CamNews

តារា 

ព្រីម លីហ្សា លេង​​ឈុត​​​សិច​ស៊ី បញ្ចេញ​​សុ​ដ​ន់ បាន​​​គយ​​គន់​ហើយ ចង់​ហៀរ​ទឹក​មាត់.!

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចេញឈុត​ ម៉ាកយីហោល្បីៗ តម្លៃរាប់ពាន់ដុល្លារហើយនោះ តារាសម្ដែងចូលចិត្តស្លៀកសម្លៀកបំពាក់ប្លែក ពីតារាខ្មែរដទៃ កញ្ញា ព្រីម លីហ្សា នៅពេលថ្មីនេះ បានបញ្ចេញឈុតពិសេសមួយទៀត មានលក្ខណៈសិចស៊ីជាងមុនខ្លាំងបន្តិច ដោយមើលទៅមានបញ្ចេញសុដន់មូលក្បំរបស់នាង គួរជាទីគយគន់ ពីសំណាក់ក្រុមប្រុសៗ ។

​តារាសម្ដែងកំពុងតែទទួលបាន ការចាប់អារម្មណ៍ជាថ្មី ពេលបង្ហាញវត្តមានក្នុងបទ «ទឹកប្រាក់សម្លាប់ទឹកចិត្តខ្ញុំ» របស់លោក ឆាយ វិរៈយុទ្ធ កញ្ញា ព្រីម លីហ្សា តែងតែ មានការចាប់អារម្មណ៍ ពីសំណាក់ប្រិយមិត្តអ្នកអាន និងមហាជនទូទៅ នៅពេលដែលនាងបញ្ចេញឈុតពិសេសម្ដងៗ ព្រោះរាល់ខោអាវមួយកំប្លេៗ របស់នាងសុទ្ធតែមានតម្លៃ ថ្លៃកប់ពពក ដែលតារាស្រុកខ្មែរមួយចំនួន មិនមានលទ្ធភាពទិញ សម្លៀកបំបាក់នោះ មកស្លៀកដូចជានាងបានឡើយ។

ជាមួយគ្នានេះ ព្រីម លីហ្សា ជាញឹកញយតែងបង្ហាញវត្តមាន ក្នុងកម្មវិធីដើរម៉ូតកម្រិតពីភពលោក ដែលទទួលបានការអញ្ជើញតាមរយៈក្រុមហ៊ុន សម្លៀកបំពាក់ល្បីៗទាំងនោះ នៅឯក្រៅប្រទេស ដូចជាបារាំង វៀតណាម ចិន និងថៃ ជាដើម ។ ប៉ុន្តែសកម្មភាពក្នុងវិស័យសិល្បៈវិញ ហាក់បីដូចជាមិនសូវផុសផុលប៉ុន្មានឡើយ។

សូមទស្សនាឈុតថ្មីរបស់នាង តើសិចស៊ីកម្រិតណាដែរ៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Prim liza Star news local news