CamNews

យល់ដឹង 

លោកអ្នកបានផ្លាស់ប្ដូរច្រាស់ដុសធ្មេញ ហើយ ឬ នៅ?

មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ នឹងរយៈពេល ដែលខ្លួនត្រូវការប្ដូរច្រាស់ដុសធ្មេញ
របស់ខ្លួនឡើយ។ យោងតាមការសិក្សា*មួយដែលធ្វើនៅឆ្នាំ ២០០២ បានរកឃើញថា ច្រាស់ដុសធ្មេញគួរតែ ប្ដូរចេញ បន្ទាប់ពីលោកអ្នកកើត ជំងឺផ្ដាសាយ ឬរលាកបំពងកជាដើម ដោយហេតុថា បាក់តេរី នឹង ចូលទៅលាក់ខ្លួននឹងច្រាស់ដុសធ្មេញ។

យោងទៅតាមការស្រាវជ្រាវនេះ ពេលដែលច្រាស់ដុសធ្មេញត្រូវបានប្រើប្រាស់មួយរយៈពេល នោះប្រសិទ្ធិភាពរបស់វាក្នុងការយកចេញនូវគម្ទេចគម្ទីរដែលមានជាប់ នឹង ធ្មេញ ត្រូវបាន
ថយចុះដល់ទៅ ៩៥ ភាគរយ ដោយហេតុថា ផ្ទៃនៃមុខរបស់ច្រាស់មិនអាចចូលទៅដល់គ្រប់
កន្លែង នានា ដែលកាកសំនល់បាននៅ។

ការសិក្សានេះក៍បានណែនាំផងដែរថា លោកអ្នក គួរតែ ធ្វើការផ្លាស់ប្ដូរ ច្រាសដុសធ្មេញចេញ ក្នុងរយៈពេល ៣ ខែម្ដង៕

ដោយៈសំអាត
* Warren et al, J Dent Res 13: 119-124, 2002

Tags: