សាហារ៉ា (Sahara) ដែលជាសមុទ្រខ្សាច់ក្ដៅបំផុតក្នុងពិភពលោក កំពុងតែទទួល “ស្វាគមន៍”
ព្រិលដែលធ្លាក់កម្រាស់មួយម៉ែត្រ មិនធ្លាប់មានពីមុនមក។
ការធ្លាក់ព្រិលមិនធម្មតាមួយបានប្រែក្លាយសមុទ្រខ្សាច់សាហារ៉ាដែលមានកំដៅពេញមួយឆ្នាំ
ទៅជាតំបន់ត្រជាក់ ធ្វើឱ្យអ្នកស្រុកមានការសប្បាយចិត្តជាខ្លាំង នេះបើតាមទំព័រ The Sun។
ព្រិលបានចាប់ផ្ដើមធ្លាក់ជាលើកដំបូង និងមិនធ្លាប់មានក្នុងអំឡុងជិត ៤ទសវត្សរ៍ នៅមុនបុណ្យ
ណូអែលឆ្នាំនេះ។
ព្រិលបានធ្លាក់យ៉ាងច្រើន និងគ្របដណ្ដប់ទៅលើទីរួមស្រុក Ain Sefra ដែលត្រូវបានគេស្គាល់
ថាជា “ផ្លូវចូលសមុទ្រខ្សាច់”។
ជាងថតរូប Sekkouri Kamel បានថតយកទិដ្ឋភាពដ៏ស្រស់ស្អាត នៅពេលព្រិលចាប់ផ្ដើមធ្លាក់
ច្រើន កាលពីព្រឹកម្សិលមិញ។
ព្រិលមិនធ្លាប់បានធ្លាក់ក្នុងទីរួមស្រុកនេះ ចាប់ទីថ្ងៃទី ១៨កុម្ភៈ ឆ្នាំ ១៩៧៩។
សមុទ្រខ្សាច់សាហារ៉ា គ្របដណ្ដប់ផ្ទៃដីភាគច្រើននៅអាហ្វ្រិកខាងជើង។ បើទោះបច្ចុប្បន្ន សមុទ្រ
ខ្សាច់នេះ ក្ដៅហួតហែង ប៉ុន្តែអ្នកវិទ្យាសាស្ដ្រព្យាករណ៍ថា វានឹងប្រែទៅជាខៀវស្រងាត់មកវិញ
បន្ទាប់ពី ១៥.០០០ឆ្នាំទៀត។
មុននេះ សីតុណ្ហភាពនៅក្នុងតំបន់នានាលើសមុទ្រខ្សាច់នេះ មានដូចជា Algeria, Chad, Libya,
Mali និង Morocco ជាដើម មានកំដៅឡើងដល់ជាង ៤៧អង្សាសេ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ The Sun