CamNews

យល់ដឹង 

ស្ត្រីគួរត្រួតពិនិត្យសុដន់ ដើម្បីដឹងថាមានកើតជំងឺមហារីកសុដន់ ឬ អត់


ស្ត្រីមួយចំនួន បានព្រងើយកន្តើយនឹង ការត្រួតពិនិត្យ សុដន់ ដើម្បីដឹងថា តើពួកគេអាច
មានជំងឺមហារីកសុដន់ ឬ អត់ ទោះបីជាពួកគេបានដឹងថា ការត្រួតពិនិត្យនេះ មានភាព
ចាំបាច់ក៍ដោយ។ ភាគច្រើន ស្ត្រីទាំងឡាយយល់ថា ប្រសិនបើពួកគេដឹងថាកើតជំងឺមហារីក
ក៍ដោយ ក៍គ្មានអ្វីអាចជួយពួកគេបានដែរ ហើយការត្រួតពិនិត្យនេះ នឹងនាំឲ្យពួកគេមានភាព
ភ័យខ្លាច នៅពេលដែលមានអ្វីមិនប្រក្រតី។

គំនិតខាងលើត្រូវបាន ច្រានចោលដោយអ្នកជំនាញផ្នែកសុខភាពជាច្រើន ដោយហេតុថា ជំងឺមហារីសុដន់ អាចរកឃើញតាមរយៈការត្រួតពិនិត្យសុដន់ដោយខ្លួនឯង ហើយការដឹង
ជាមុន ធ្វើឲ្យលោកអ្នកមានលទ្ធភាពទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ
ទាន់ពេល។

ដូច្នេះសុភាពនារីទាំងឡាយគួរតែធ្វើការត្រួតពិនិត្យនេះជារៀងរាល់ខែ។ ពេលវេលាដែល
សមស្របបំផុតនោះគឺ ១ សប្ដាស៍បន្ទាប់មករដូវ ដោយពេលនោះ សុដន់មានភាពទន់ បង្កឲ្យ
ការត្រួតពិនិត្យមានប្រសិទ្ធភាពខ្ពស់ និង ងាយស្រួល។

ជំហាននៃការត្រួតពិនិត្យមានដូចតទៅ៖


១. ឈនៅមុខកញ្ចក់ ដោយ ដាក់ស្មាឲ្យត្រង់ និង ដាក់ដៃទាំងសងខាងចុះក្រោម។ លោកអ្នក
ត្រូវមើលថា តើមានអការៈហើម ស្នាមកន្ទូលពណក្រហម នៅលើស្បែកនៃសុដន់ ឬ អត់។


២. លើកដៃរបស់លោកអ្នក ទៅលើក្បាល ហើយធ្វើការស្វែងរកអការៈ ដដែលដូចដែលបាន
រៀបរាប់ ក្នុងចំនុចទី១។


៣. យកដៃស្ទាបច្របាច់ សុដន់ទាំងពីរថ្មម ៗ ហើយពិនិត្យមើលថា តើមានឈាម ឬ វត្ថុរាវដ៍គួរឲ្យសង្ស័យចេញមក ឬ អត់។

៤. យកម្រាមដៃ ២ ទៅ ៣ ដោយដាក់ វាឲ្យរាបស្មើ និង ស្ទាបចាប់ពីចុងសុដន់ រហួតដល់
គល់សុដន់ ដើម្បីរកមើលថា តើមានដុំរឹង មិនធម្មតា កើតមានឡើង ឬ អត់។


ប្រសិន បើសុភាពនារីធ្វើការអនុវត្ត នូវ ជំហានខាងលើ ហើយ ប្រទះឃើញមានអ្វីដែល
សង្ស័យ នោះលោកអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕(Cosmopolitan)

ដោយៈសំអាត

Tags: