CamNews

ភាពយន្ត 

អស្ចារ្យ! ក្មេងប្រុសម្នាក់អាចដកព្រះខ័នរបស់ស្ដេច Arthur ដើម្បីសង្គ្រោះពិភពលោកពីបិសាច

កំសាន្ត ៖ សម្រាប់អ្នកដែលចូលចិត្តតាមដានទស្សនាខ្សែភាពយន្ត Hollywood បែបវេទមន្ត មន្តអាគមន៍ និងដំណើរផ្សងព្រេងនោះ ឥឡូវនេះអ្នកអាចរីករាយទស្សនាជាមួយរឿង The Kid Who Would Be King ដែលមានរួមបញ្ចូលនូវសាច់រឿងដ៏ជក់ចិត្តជាមួយនឹងវេទមន្តរបស់ព្រះខ័នស្ដេច Arthur ដែលត្រូវបានដកចេញបន្ទាប់ពីជាប់ចោលនៅលើថ្មអស់រយះពេលយ៉ាងយូរ។ ដោយចៃដន្យ Alex ក៏ត្រូវបានជ្រើសរើសជាមនុស្សពិសេសតែម្នាក់គត់ដែលមានសមត្ថភាពអាចដកព្រះខ័នរបស់ព្រះអង្គ Arthur ចេញពីថ្មបាន។


ដោយការរង់ចាំសងសឹកអស់រយៈពេលជាច្រើនឆ្នាំ មេធ្មប់ឈ្មោះថា Morgan ដែលត្រូវជាប្អូនស្រីរបស់ព្រះអង្គ Arthur បានសន្យាថានឹងមកសម្លាប់អ្នកដែលអាចដកព្រះខ័នរបស់ព្រះអង្គបាន។ ក្រោយបានដឹងថា Alex គឺជាមនុស្សតែម្នាក់គត់ដែលអាចដកព្រះខ័ននេះស្ដេច Arthur បាន នាងបានងើបឡើងវិញពីឋានបិសាចហើយបញ្ជាឲ្យកងទ័ពបិសាចរបស់នាងឆ្លងភពមកតាមសម្លាប់ Alex។


ចង់ដឹងថាតើ Alex ជាមួយនឹងមិត្តភក្ដហើយនិងក្រុមកងទ័ពវ័យក្មេងប្រយុទ្ធជាមួយមេធ្មប់បិសាច Morgan យ៉ាងណាខ្លះក្នុងដំណើរផ្សងព្រេងនេះទេ? កុំភ្លេចមកទស្សនាខ្សែភាពយន្ត Hollywood បែបវេទមន្ត The Kid Who Would Be King ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ



ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article