CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងពុធទី២៤ខែសីហាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះ ស្រុតចុះយ៉ាងខ្លំាង ការរកស៊ីជំនួញជួញដូរហាក់បីដូចជាមិនបាន
ផ្តល់អី្វជាដុំកំភួននោះឡើយ ប៉ុន្តែលោកអ្នកមិនត្រូវព្រងើយកន្តើយនោះទេ
លោកអ្នកត្រូវតែខំប្រឹងឡើងដើម្បីពុះពារនូវឧបសគ្គនោះ។
ឆ្លូវ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចទទួលបានលាភសការៈ ជាច្រើនពីមនុស្សដែលនៅជុំវិញខ្លូនលោកអ្នក។ សេចកី្តព្យាយាមគង់បានសំរេច
បំនងប្រាថ្នាដែលបានប៉ងពីជាយូរណាស់មកហើយនឹងសំរេចក្នុងថៃ្ងនេះ។
ខាល
រាសីថៃ្ងនេះល្អជាមធ្យម ដំនើរការរកស៊ីមានភាពជាធម្មតា តែសកម្មភាពការងារ
ក្នុងស្ថាប័នវិញ អាចមានភាពប្រកួតប្រជែងគ្នាទៅវិញទៅមក។ ថៃ្ងនេះលោកអ្នក
មិនត្រូវធ្វេសប្រហែសធើ្វការអី្វឡើយប្រយ័ត្នមានបញ្ហាធំ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវអោយលុយទៅនរណាម្នាក់
ខ្ជីឡើយប្រយ័ត្នខាតទំាងចុងទំាងដើម។ លោកអ្នកមិនត្រូវធើ្វដំនើរទៅណាឡើយ
បើពុំចំាបាច់។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីជំនួញជួញដូរមានភាពមិនប្រក្រតី
អតិថិជនមានភាពថយចុះនិង ចំនូលទទួលបានតិចជាទីបំផុត។ ថៃ្ងនេះលោកអ្នក
អ្នកអាចជួបទៅនឹងគ្រោះធំ ដូច្នេះលោកអ្នកត្រូវចេះដាកទាន រឺ
សូត្រធម៌រំដោះគ្រោះទើបមានសេចក្តីសុខ។
ម្សាញ់
រាសីថៃ្ងនេះ ស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវធើ្វដំនើរទៅទីឆ្ងាយនោះទេ
ព្រោះវាអាចបង្កជាផលលំបាកអោយលោកអ្នកមានបញ្ហាច្រើនជាក់ជាមិនខាន។
ចំនែកឯរឿងស្នេហាវិញ ត្រូវមានភាពអំនត់ទើបមានសេចកី្តសុខ។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីជំនួញលក់ដូរមានសភាពរលូនទៅមុខ
ជាមួយនឹងជំនឿជឿជាក់ ក្នុងភាពជាអ្នកដឹកនំា។ ថៃ្ងនេះការទំនាក់ទំនងដោះដូរ
ទំនិញមានភាពល្អប្រសើដោយសារតែលុយដល់ដៃ របស់ដល់ដៃ។
មមែ
រាសីថៃ្ងនេះល្អជាបង្គួរ ថៃ្ងនេះពុំមានបញ្ហាចោទមកលើរូបអ្នកឡើយព្រោះតែ
លោកអ្នកមានស្មារតីខ្ពស់ក្នុងការ តទល់ជាមួយបញ្ហាទំាងនោះ។
ប្រសិនជាលោកអ្នកមានឱកាសបណ្តាក់ទុន រកស៊ី លោកអ្នកធើ្វវាបាន
ដោយមិនមានអី្វមករំាងស្ទុះឡើយ។
វក
រាសីថៃ្ងនេះល្អជាមធ្យម លោកអ្នកមានឱកាសតិចតួចបំផុតសំរាប់ទទួលបាន
ផលចំនេញពីមនុស្សដែលចូលហ៊ុនជាមួយលោកអ្នក។ ថៃ្ងនេះពាក្យសំដីអាចប៉ះគា្នបន្ថិចប៉ុន្តែពុំមានអី្វចោទជាបញ្ហាឡើយ ដូចេ្នះលោកអ្នកមិនត្រូវមានគំនិតចង់មានចង់បានច្រើនពេកទេ ប្រយ័ត្នវិនាសដល់ខ្លូនឯង។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកអាចបើកហាងថី្ម រឺផ្លាស់ប្តូរកន្លែងរកស៊ីក៏បាន។ ភាពទំនាក់ទំនងក្នុងក្រុមហ៊ុនបានធើ្វអោយ
អតិថិជនយល់ស្របនិងគំនិតរបស់លោកអ្នក មិនតែប៉ុណ្ណោះ លោកអ្នកនិងអាច
ឡើងឋានៈធំផងដែរ។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពឯកោបានកើតឡើងបណ្តាលអោយអារម្មណ៏លោកអ្នកមិនសប្បាយចិត្ត
លោកអ្នកត្រូវតែធើ្វចិត្តអោយសប្បាយ និងកុំខ្វល់ទោនឹងរឿងអាក្រក់ៗដែល
កើតឡើងចំពោះលោកអ្នកច្រើនពេក ព្រោះវាអាចអោយលោកអ្នកមានភាព
តប់ប្របល់។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប្រកបរបររកស៊ី មានចំនូលកាក់កក។ ចំនែកឯ
អ្នកធើ្វជាមន្ត្រីរាជការវិញ អាចទទួលបានការកោតសសើរពីចៅហ្វាយនាយ។
បញ្ហាស្នេហាវិញ មានភាពផ្អែមល្អែម និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។

Tags: