(រដ្ឋតិចសាស់)៖ ហេតុការណ៍ដែលនឹកស្មានមិនដល់មួយបានកើតឡើងនៅរដ្ឋតិចសាស់ ដោយរថយន្ត១គ្រឿងបានរងការឆាបឆេះ ព្រោះតែស្បែកជើងចេញភ្លើងរបស់ក្មេងប្រុសម្នាក់ធ្វើឲ្យស្ត្រីជាម្តាយក្មេងមានការភ្ញាក់ផ្អើលជាខ្លាំងនៅ ពេលកើតរឿងបែបនេះ។
ក្រុមពន្លត់អគ្គីភ័យត្រូវបានគេហៅឲ្យមកកាន់កន្លែងកើតហេតុភ្លាមៗដែរ ប្តីប្រពន្ធពីរនាក់គឺ Atila និង Jovan Virag បានប្រាប់ប៉ូលិសថា ពួកគេបានទិញស្បែកជើងឲ្យកូនប្រុសអាយុ២ឆ្នាំពីហាងលក់ស្បែកជើង Jake and Neverland ហើយនៅថ្ងៃកើតហេតុ កូនប្រុសគាត់បានទុកស្បែកជើងក្នុងរថយន្ត លុះដល់ពេលគាត់និងប្រពន្ធដើរមកកាន់រថយន្តនៅព្រឹកថ្ងៃសៅរ៍ ស្រាប់តែឃើញកៅអីអង្គុយខាងក្រោយឆេះហុយផ្សែងទ្រលោមក៏ក្រលេកមើលទៅឃើញស្បែកជើងម្ខាងឆេះខ្ទេចដែរ។
Jovan ជឿថា ភ្លើងឆាបឆេះបណ្តាលមកពីស្បែកជើងចេញភ្លើងនេះឯងប៉ុន្តែ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតករណីនេះបន្ថែមទៀតមិនទាន់មានការប្តឹងផ្តល់ខាងហាងលក់ស្បែកជើងឲ្យទទួលខុសត្រូវរឿងនេះនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង