CamNews

ប្លែកៗ 

ជម្ងឺ Stress ធ្វើឱ្យស្ដ្រីម្នាក់ ភ្លេចទាំងឈ្មោះ ភ្លេចទាំងស្វាមីរបស់ខ្លួន

បន្ទាប់ពីមានជម្ងឺ stress មួយរយៈពេលវែង Marie Coe ក៏មានជម្ងឺបាត់បង់ការចងចាំ។ នាងភ្លេច
ទាំងស្វាមី និងញាតិទាំងឡាយរបស់ខ្លួន។ Marie Coe ភ្លេចអនុស្សាវរីរយ៍កាលពីវ័យកុមារ និង
ថែមទាំងភ្លេចឈ្មោះរបស់ខ្លួន។

Marie Coe ឱ្យដឹងថា “ខ្ញុំបានប្រឹងប្រែងដើម្បីក្លាយជាស្ដ្រីល្អម្នាក់ ដោយប្រើប្រាស់ពេលវេលាភាគ
ច្រើនក្នុងថ្ងៃដើម្បីធ្វើការ ឬជួយអ្នកដទៃ។ ក្នុងអំឡុងពេលនោះ ខ្ញុំតែងតែអស់កម្លាំង និងចាប់ផ្ដើម
មានអារម្មណ៍ថាធ្លាក់ទឹកចិត្ត ប៉ុន្តែ ជំនួសឱ្យការសម្រាក ខ្ញុំបែរជាធ្វើឱ្យខ្លួនកាន់តែរវល់”។

Marie Coe បន្តថា ខ្លួនធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ និង៦ថ្ងៃក្នុងមួយសប្ដាហ៍។ ថ្ងៃមួយ Marie Coe
ប្រាប់ស្វាមីថា ខ្លួនត្រូវចេញទៅក្រៅពេញមួយយប់ ប៉ុន្តែ មកដល់ថ្ងៃបន្ទាប់ នៅតែមិនឃើញ Marie
Coe ត្រឡប់មកផ្ទះ ហើយក៏មិនអាចទាក់ទងបាន។ Mark ដែលជាស្វាមី មានការព្រួយបារម្ភជា
ខ្លាំង ទើបសម្រេចចិត្តដើររកប្រពន្ធ។

ពេលបានរកឃើញ Marie Coe កំពុងតែមានការភ័យស្លន់ស្លោជាខ្លាំង ខណៈដែលមិនអាចចងចាំ
អ្វីបាន ហើយនាងថែមទាំងសុំឱ្យអ្នកដំណើរជួយហៅឡានពេទ្យ។ ពេលចូលដល់មន្ទីរពេទ្យ បុគ្គ
លិកពេទ្យត្រូវប្រាប់ថា Mark គឺជាស្វាមីរបស់នាង។ ស្ដ្រីរូបនេះត្រូវបានក្រុមគ្រូពេទ្យធ្វើការពិសោធ
ជាច្រើនទាក់ទឹននឹងការចងចាំ ប៉ុន្តែ នាងមិនអាចឆ្លើយបាន សូម្បីតែសំនួរសាមញ្ញបំផុត។

ក្រោយមួយរយៈពេលព្យាបាល Marie បានចងចាំឡើងវិញនូវការរៀបការរបស់ខ្លួន និងអាចដឹងថា
អ្នកណាជាញាតិរបស់ខ្លួន។ ស្វាមីអាយុ ៥៨ឆ្នាំរបស់ Marie នៅតែយកចិត្តទុកដាក់ និងបង្កើតអនុ
ស្សាវរីយ៍ជាច្រើនជាមួយប្រពន្ធដើម្បីបង្កើនមនោសញ្ចេតនា។

បច្ចុប្បន្ន ការចងចាំរបស់ Marie បានប្រសើរជាងមុន ប៉ុន្តែ នាងនៅតែមានបញ្ហាខ្លះៗទាក់ទឹននឹង
ការចងចាំ។ Marie ក៏បានសម្រេចចិត្តផ្អាករកស៊ីដើម្បីផ្ដោតលើការថែទាំសុខភាព។

Mark បានបង្ហើបឱ្យដឹងថា “បើទោះបញ្ហានេះវាគួរឱ្យខ្លាច ប៉ុន្តែ វាក៏ពិតជាអស្ចារ្យ។ វាដូចទៅនឹងថ្ងៃ
ណាត់ជួបដំបូង”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror


Tags: ជម្ងឺស្ដ្រេស Stress Marie Coe