CamNews

ប្លែកៗ 

អគារខ្ពស់បំផុតនៅអឺរ៉ុប មានរូបរាងដូចប្រដាប់ភេទបុរសយក្ស ពេលមើលពីអាកាស

នៅពេលគេមើលពីក្រោម អគារដែលមានកំពស់ ៦៧ជាន់នេះ ពិតជាមានរូបរាងស្រស់ស្អាតអស្ចារ្យ
ប៉ុន្តែ បើគេជិះយន្តហោះមើលពីលើវិញ គេនឹងមើលឃើញថា វាមានរូបរាងដូចប្រដាប់ភេទបុរស។

គម្រោង ៨០០លានផោន (ប្រហែល ៩៨០លានដុល្លារអាមេរិក) ដែលមានឈ្មោះថា Spire London
នឹងផ្ដល់ខុនដូកំពូលប្រណិតចំនួន ៧៦៥កន្លែងដល់អតិថិជន។ ប៉ុន្តែ នៅពេលគំនិត និងរូបភាពគំរូ
របស់អគារនេះបង្ហាញខ្លួន ប្រជាជនអង់គ្លេសបានប្រតិកម្មយ៉ាងខ្លាំងក្លា។

នៅពេលគេមើលពីលើអាកាស អគារនេះ មានរូបរាងមិនខុសអ្វីទៅនឹងប្រដាប់ភេទបុរសនោះទេ។
ពិសេសជាងនេះ អគារនេះថែមទាំងត្រូវបានសាងសង់នៅក្បែរព្រលានយន្តហោះ ដែលអ្នកដំណើរ
តាមយន្តហោះ សុទ្ធតែអាចមើលឃើញរូបភាព “ប្រដាប់ភេទ” នេះ។

ប្រជាជនអង់គ្លេសម្នាក់ បានបញ្ចេញមតិ ៖ “បើសិនខាងក្រុមហ៊ុនសាងសង់មានគំនិតដូចយើងខ្ញុំ
នោះពួកគេនឹងមើលឃើញ “ប្រដាប់ភេទ” មួយដ៏ធំ។ គម្រោងប្រកបដោយមហិច្ឆតានេះនឹងត្រូវបាន
សាងសង់រួចរាល់នៅឆ្នាំ ២០២០។ ជាមួយនឹងកំពស់ ២៣៥ម៉ែត្រ (៦៧ជាន់) អគារ Spire London
នេះ នឹងខ្ពស់ជាងគេនៅអឺរ៉ុប។ បច្ចុប្បន្ន អគារ St.George Wharf កំពុងកាន់កាប់តំណែង “ខ្ពស់ជាង
គេ” ជាមួយនឹងកំពុស ១៩៥ម៉ែត្រ។

Spire London នឹងក្លាយជាអគារមួយដែលផ្គត់ផ្គង់ខុនដូប្រណិតដែលមានតម្លៃថ្លៃបំផុតនៅប្រទេស
អង់គ្លេស។ ដើម្បីដោះស្រាយបញ្ហារង់ចាំជណ្ដើរយោង អគារនេះត្រូវបានគេបំពាក់ជណ្ដើរយោង
ល្បឿនលឿនចំនួន៩ ដែលកាត់បន្ថយពេលវេលារង់ចាំមកនូវក្រោម៣៥វិនាទី។ ល្បឿនដំណើរការ
របស់ជណ្ដើរទាំងនេះគឺប្រហែល ៦ម៉ែត្រ/វិនាទី៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: Spire London អគារ ប្រដាប់ភេទបុរស ប្លែក