ការអង្គុយនៅមុខកុំព្យួទ័ររយៈពេលយូរក្នុងមួយថ្ងៃអាចបណ្ដាលឲ្យស្ត្រីជាច្រើននាក់មានអការៈ
ចុករោយខ្នង។ យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយសាស្ត្រាចារ្យ នៅសកលវិទ្យា
ល័យ ខនណែល ( Cornell University) និង គ្លីនិកព្យាបាលឆ្អឹងខ្នងក្លេវឺលេន ( Cleveland
Clinic Center) បានឲ្យដឹងថា ស្ត្រីទាំងនោះអាចអនុវត្តិនូវវិធីងាយៗ ខាងក្រោមដើម្បីបំបាត់
អការៈ ចុករោយខ្នង។
១.អង្គុយឲ្យត្រង់ ដោយដាក់ចង្ការឲ្យនៅទីតាំងខ្ពស់ជាងស្មា។ ជៀសវាងអោនទៅមុន។
២.ដាក់កូនកណ្តុររបស់កុំព្យួទ័រនៅក្បែរដៃ។ នៅពេលដែលលោកអ្នកដាក់កណ្តុររបស់
កុំព្យួទ័រ នោះលោកអ្នកនឹងត្រូវឈោងចុច ក្នុងរយៈពេលយូរ ដែលជាហេតុធ្វើអោយរោយ
សសៃ។
៣.ជ្រើសយកកៅអីណា ដែលអាចចង្កេះរបស់លោកអ្នកអាចផ្អែកបាន។ កៅអីទៀតសោត
ត្រូវដាក់ឲ្យចំពីមុខ និង ជិតកុំព្យួទ័រ។ នៅពេលដែលលោកអ្នកដាក់កៅអីឆ្ងាយពេក នោះ
លោកអ្នកនឹងត្រូវឈោងនៅពេលចុច។
៤.រាល់ពេលដែលលោកអ្នកដកដង្ហើម ត្រូវដក ហាក់ដូចជាលោកអ្នកស្រូបខ្យល់ដល់ក្នុង
ពោះ។ ការធ្វើបែបនេះ អាចជួយដល់សាច់ដុំ របស់ដងខ្លួន។
៥. ដាក់ខ្លួនរបស់អ្នក ចម្ងាយប្រហែលមួយដៃពីអេក្រង់កុំព្យួទ័រ។
៦.ដាក់បាតជើងឲ្យរាបស្មើនឹងឥដ្ឋ។
៧.សម្រាក ឬ ពត់ខ្លួនយ៉ាងហោចណាស់ឲ្យបានម្ដងក្នុង១ម៉ោង។
៨. ដាក់គំភួនជើង អោយត្រង់នៅពេលអង្គុយ
៩.ដាក់ស្មាឲ្យត្រង់ និង ពត់ចុះឡើង ដោយគិតថា លោកអ្នកមានដាកចាននៅលើស្មា ហើយអោនចុះឡើងដោយមិនឲ្យចាននោះជ្រុះ។
១០. ហាមប្រឹងសម្លឹងមើលអេក្រង់។ ប្រសិនបើលោកអ្នកយល់ថា អេក្រង់ពិបាកមើល នោះគួរ
តែដូរ កំព្យួទ័រ ចេញ ឬ ភ្ជាប់កំព្យួទ័រ និង អេក្រង់ផ្សេងដែលងាយស្រួលមើល។
១១.ហាមអង្គុយទ្រពាត់ជើង។ ការអង្គុយបែបនេះ ធ្វើឲ្យសសៃឈាមមិនអាចដំណើរការបាន
ស្រួល។
១២.ហាមនិយាយទូរស័ព្ទ កៀបនឹងក។ ការនិយាយបែបនេះធ្វើឲ្យលាកអ្នកចុចរោយ ក។ ប្រសិនបើលោកអ្នកចាំបាច់ និយាយទួរស័ព្ទច្រើន នោះការដាក់ប្រដាប់ស្ដាប់ត្រចៀកជា
ជម្រើសដ៍ប្រសើរ៕(health.com)
ដោយៈសំអាត