CamNews

ម៉ូតូ 

ម៉ូតូប្រភេទថ្មីម៉ូដែលរបស់ Hyundai

ក្រុមហ៊ុនផលិតយានយន្តរបស់ កូរ៉េខាងត្បូង Hyundai ធ្លាប់បានធ្វើអោយក្រុមហ៊ុនផលិត
យានយន្តល្បីៗជាច្រើនក្នុងប្រទេសជប៉ុនមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីបញ្ហាប្រកួត
ប្រជែងដ៏ខ្លាំងក្លាខណៈពេលដែលមានវិបត្តិសេដ្ឋកិច្ចបានកើតឡើង ។ មិនត្រឹមតែប៉ុណ្ណោះ
រយៈកាលកន្លងទៅថ្មីៗនេះ Hyundai និង Kia បានកា្លយជាក្រុមហ៊ុនផលិតយានយន្តឈរ
លំដាប់ទី៥ ក្នុងពិភពលោកខណៈពេលដំបូងកាន់កាប់បាន ៥ភាគរយនៃទីផ្សាររបស់
ពិភពលោកទាំងមូល ។

ចំណុចខ្លាំងរបស់ Huyndai គឺស្ថិតនៅលើទីផ្សារនៃរថយន្ត ប៉ុន្តែនៅពេលអនាគត យីហោ
Huyndai នេះនឹងត្រូវដាក់ចូលទៅក្នុងវិស័យផលិតម៉ូតូបន្ថែមទៀត ដែលនេះហើយគឺជា
មូលហេតុដែលម៉ូដែលរបស់ម៉ូតូ Hyundai បានបង្ហាញវត្តមានរបស់ខ្លួន ។

អ្នកដែលទទួលភារៈកិច្ចក្នុងការរចនាម៉ូដរបស់់ម៉ូតូនេះគឺជាវិស្វករដ៏ល្បីមួយរូបឈ្មោះ
Kim Min Seong ។ ហើយបច្ចុប្បន្នម៉ូដែលនេះគឺកំពុងតែស្ថិតនៅក្នុងគំរូរចនាព្រាងនៅឡើយ
ចំណែកឯឈ្មោះក៏មិនទាន់មានពិតប្រាកដថាឈ្មោះអ្វីនោះដែរ ៕

(ពី Autopro)
រដ្ឋា

Tags: