CamNews

តារា 

តារាសំដែងវ័យក្មេងរបស់ Disney បាញ់សំលាប់ខ្លួនឯង

Camnews ទើបតែទទួលបានដំណឹងដ៏សោកសៅមួយគឺ តារាសំដែងវ័យក្មេងរបស់ក្រុមហ៊ុន
Disney ដែលធ្លាប់ល្បីខ្លាំងក្នុងកំឡុងឆ្នាំ ១៩៩៨-២០០១ បានស្លាប់ហើយដោយសារ ធ្វើអត្ថ-
ឃាតខ្លួនឯង ។



Lee Thompson Young ជាតារាសំដែងវ័យ ២៩ ឆ្នាំដែលទស្សនិកជន ធ្លាប់បានស្គាល់គាត់
តាមរយៈកម្មវិធី Jett Jackson ដែលល្បីយ៉ាងខ្លាំងក្នុងកំឡុងឆ្នាំ ១៩៩៨-២០០១ ។ សាកសព
របស់ Lee ត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់គាត់ នៅឯទីក្រុង Hollywood ក្នុងថ្លុកឈាម
ជាមួយនិងស្នាមគ្រាប់កាំភ្លើង បាញ់ខ្លួនឯង ។ ប៉ូលិសមិនបានដឹងថា ហេតុអ្វីតារាវ័យក្មេង
ម្នាក់នេះសំលាប់ខ្លួនឡើយព្រោះ គាត់មិនបានបន្សល់ទុកសំបុត្រចុងក្រោយ អ្វីសោះឡើយ ។



អ្វីដែលនាំអោយ ឈានដល់ការរកឃើញ នៃការស្លាប់របស់ Lee គឺព្រោះតែកាលពីថ្ងៃច័ន្ទ
Lee មិនបានមកចូលរួមថតកម្មវិធី Rizzoli & Isles របស់ទូរទស្សន៍ TNT ឡើយ ។ មិត្តរួមការ
ងារ ក៏បានទាក់ទងទៅម្ចាស់ផ្ទះដែល Lee បានជួលរស់នៅ ហើយពេលនោះហើយ ដែល
ម្ចាស់ផ្ទះបានរកឃើញសាកសពរបស់ Lee ។ Camnews សុំចូលរួមសោកស្តាយ និងរំលែក
ទុក្ខដល់គ្រួសារ Lee Thompson Young ផងដែរសុំអោយគាត់ ទៅកាន់សុគតិភពទៅចុះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ tmz 


Tags: star entertainment hollywood singer disney lee thompson young