CamNews

តារា 

តារាស្រី K-pop ស៊ិចស៊ី រងការរិះគន់ ស្របពេលមានដៃគូស្នេហាអាក្រក់

បើតាមប្រភពសារព័ត៌មាន Divaasia ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានអោយ
ដឹង
ថា តារា  K-pop  នារីដ៏ស៊ិចស៊ីម្នាក់ នឹងមានសម្រស់ស្រស់ស្អាតដាច់គេនោះ នៅតែបន្ត
មានទំនាក់
ទំនងស្នេហា ជាមួយបុរសម្នាក់ ដែលមានរូបសម្បត្តិមិនសូវស្អាត នឹងស្រស់សង្ហា
នោះទេ ទោះបីជាមានការរិះគន់ក៏ដោយ។


គួរបញ្ជាក់ផងដែរថា តារា K-pop នារីដ៏ស៊ិចស៊ីម្នាក់នោះ មានឈ្មោះថានាង Lee Hyori​ ដែលត្រូវបាន
បណ្តាទស្សនិកជនទទូលស្គាល់ថា នាងជាអ្នកចម្រៀងស្រី ក៏ដូចជា  ពិធិការិនីដ៏ល្បី ស៊ិចស៊ី នឹងមាន
រូបស្រស់ស្អាតបំផុត 
ហើយនាងត្រូវបានអោយដឹងថា   មានទំនាក់ទំនងស្នេហាជាមួយនឹងមួយបុរស
ដែលជាអ្នកនិពន្ធម្នាក់មានឈ្មោះថា  លោក  Lee Sang Soon  ស្របពេលដែលលោកមិនសូវមានរូប
សម្បត្តិស្រស់សង្ហា ដូចបុរសឯទៀតនោះទេ ពោលគឺលោកមានភ្នែកតូច នឹងទំរង់ច្រមុះរាងធំបន្តិច ។


លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាកផងដែរថា នាង Lee  ក៏ធ្លាប់
មានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងប្រុស ដែលមានឈ្មោះបោះសម្លេងផងដែរ​ គឺលោក
Rain ក៏ដូចជា    Lee Seo Jin  ដែលក្រោយមក  ពាក្យចចាមអារាមក៏បានធ្វើការប្រៀបប្រដូចលោក
Lee Sang Soon ដែលជាដៃគូរស្នេហារបស់នាងនាពេលបច្ចុប្បន្ន   ទៅនឹងដែគូស្នេហារបស់នាងនា
ពេលអតីត ដោយមានមតិរិះគន់ថា លោក Lee Sang Soon មានរូបសម្បត្តិមិនស្អាតនោះទេ ។


ថ្វើបើ  ជាមានមតិរិះគន់  ទៅលើដៃគូស្នេហារបស់ខ្លួនក៏ពិតមែន  តែនាង  Lee Hyori​  ដែលជាតារា
ចម្រៀងស្រីដ៏ទាក់ទាញរូបនេះ ក៏បានធ្វើការបញ្ជាក់តាមរយៈ e-mail ផងដែរថា ​ ទំនាក់ទំនងស្នេហា
របស់ពួកគេនៅតែ
មានភាពផ្អែមល្ហែមជាប់ជានិច្ច ទោះបីជាមានមតិរិះគន់ក៏ដោយ  ហើយពួកគេនឹង
បន្តទំនាក់ទំនងស្នេហាមួយនេះ  ស្របពេលដែលពួកគេអាចធ្វើទៅបាន ដោយមានការស្តែងចេញពី
ចិត្ត ជាជាងកាលដែលធ្វើទៅបានដោយក្រឡេកទៅមើលតែរូបសម្បត្តិតែខាងក្រៅ ៕

ដោយ ៖ ពិសី
ប្រភព ៖ diva


Tags: international news strange entertainment star