យើងមានសិល្ប៍វិធី៦យ៉ាង ក្នុងការចែចង់មនុស្សស្រី មកផ្ញើបុរសៗដែលកំពុងកណ្តោច
កណ្តែង ហើយត្រូវការអ្នកយល់ចិត្តមកនែបនិត្យក្បែរកាយ។ នាំគ្នាមកមើលមើល៍ថា តើ
មានវិធីណាខ្លះដែលធ្វើឲ្យក្រមុំៗដែលអ្នកគួចចិត្តប៉ងប្រាថ្នា បែរភក្ត្រាមកមើលអ្នកខ្លះ?
១.កុំរាប់អាននាងដូចមិត្តភក្តិ៖ នាងអាចនឹងយល់ច្រឡំគិតថាលោកត្រឹមជាមិត្ត ឬ
បើមិនដូច្នោះក៏គ្រាន់តែជាសៅគ្រីរបស់នាងប៉ុណ្ណោះ។ បើលោកត្រៀមខ្លួនគ្រប់គ្រាន់
សម្រាប់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាងមុននឹងសេចក្តីស្នេហាកកើតឡើង នាងអាចនឹងគិតថា
លោកប្រៀបដូចជាមិត្តល្អម្នាក់ប៉ុណ្ណោះ កាន់តែយូរថ្ងៃទៅទំនាក់ទំនងនឹងកាន់តែរីកដុះដាល
តែក៏ដុះដាលតែក្នុងន័យមិត្តភាព មិនឃើញប្រែក្លាយជាសេចក្តីស្នេហាម្តងណាសោះទោះ
ជាល្អមិនល្អក៏ត្រូវអ្នកដទៃឆក់យកទៅបាត់ទៀត។ ដូច្នេះបើគិតចង់ទាក់ទងនាងជាសង្សារ
ក៏ត្រូវតែសេពគប់នាង ជារបៀបសង្សារតាំងពីចាប់ផ្តើមដំបូងតែម្តងទៅ។
២.បង្កើតភាពភ្ញាក់ផ្អើលដល់នាងខ្លះ៖ នារីភេទចូលចិត្តរឿងភ្ញាក់ផ្អើលខ្លាំងណាស់
បើទោះជានាងមាត់រឹងយ៉ាងណាក៏ដោយ ជឿចុះថានាងចូលចិត្តការពញ្ញាក់អារម្មណ៍និង
ភាពអាថ៌កំបាំង ច្រើនជាងការស្គាល់លោកអស់ពីពោះពីពុង ព្រោះបើនាងបានស្គាល់
លោកច្បាស់ហើយ វាក៏ប្រៀបដូចជាគ្មានអ្វីដែលគួរចាប់អារម្មណ៍និងចង់ដឹងទៀតទេ។ ចូរ
ប្រាប់ព័ត៌មានអំពីខ្លួនអ្នកដល់នាងបន្តិចម្តងៗ ដើម្បីដាស់អារម្មណ៍នាងឲ្យតាមដានចង់ដឹង
ចង់ឃើញបន្តទៀត កុំឲ្យនាងដឹងភ្លាមៗថាលោកមានគោលដៅយ៉ាងណា តែត្រូវសាងភាព
ទាក់ទាញចិត្តនិងចងចិត្តនាងទុក នោះនាងនឹងដើរមករកលោកដោយខ្លួនឯង។
៣.ជាភាគីដែលនៅស្ងៀមៗ៖ មិនមែនជាភាគីដែលដេញតាមប្រមាញ់រហូតនោះទេ
សូមកុំប្រញាប់កម្រើកមុនឲ្យសោះ ព្រោះកង់ប្រវត្តិសាស្ត្របានផ្លាស់ប្តូរទៅហើយ។ ការដែល
លោកតាមចែចង់នារីម្នាក់ប្រកិតៗពេក អាចបង្កសេចក្តីរំខាន ដល់នាងបានយ៉ាងងាយ។
ដូច្នេះចូរនៅស្ងៀមៗ ហើយព្យាយាមសង្កេតថា នាងចាប់អារម្មណ៍នឹងលោកឬទេ? ឬក៏
លោកចាប់អារម្មណ៍នឹងនាងពិតប្រាកដឬនៅ? បើពិតមែនក៏ចាប់ផ្តើមបើកចំហឲ្យនាងដឹង
បន្តិចម្តងៗ តែកុំយឺតយូរពេកប្រយ័ត្ននាងឃ្លាតឆ្ងាយពីគន្លងគោចររបស់អ្នកមុនបាត់ទៅ។
៤.ងាកមកចាប់អារម្មណ៍នឹងខ្លួនឯងខ្លះ៖ បន្ថែមមន្តស្នេហ៍ឲ្យខ្លួនឯង ដោយក្លិនខ្លួន
ក្រអូបប្រហើរ សម្បុរស្បែកស្រស់ថ្លាគួរគយគន់ កុំឲ្យខ្លួនប្រាណអាប់អួរឲ្យសោះ ព្រោះនារី
សម័យនេះក៏ត្រូវការបុរសដែលមានស្បែកកាយស្អាតដូចគ្នា។ សម្រាប់ស្បែកគគ្រាតគគ្រើម
ទទួលស្គាល់ថាក៏មាននារីមួយចំនួនចូលចិត្តដែរ តែភាគច្រើនបើជាបុរសដែលមានស្បែក
ស្អាត នឹងមានភាពងាយស្រួលក្នុងការទាក់ភ្នែកត្រូវចិត្តគណៈកម្មការនារីច្រើនជាង។ រឿង
សំខាន់មួយទៀតនោះគឺខ្យល់ដង្ហើមនិងក្លិនមាត់ត្រូវតែស្រស់ថ្លា តែងខ្លួនឲ្យបានស្អាតបាត
គួរគយគន់ ឯការតែងខ្លួនបែបហ៊ីពីនោះគួរតែហួសសម័យហើយ គួរតែផ្លាស់មកតែងខ្លួន
បែបសុភាពរាបសា គួរឲ្យចង់ទាក់ទងរាប់អាន នោះពិន្ទុអាចនឹងត្រូវធ្លាក់មកលើអ្នកបាន
យ៉ាងងាយ។
៥.មានអារម្មណ៍កំប្លែង៖ នារីភាគតិចណាស់ដែលចូលចិត្តបុរសដែលមានអារម្មណ៍
តានតឹងតប់ប្រមល់គ្រប់ពេលវេលា កាន់តែតានតឹងកាន់តែធ្វើឲ្យនាងធុញទ្រាន់។ នារីចូល
ចិត្តបុរសដែលមានអារម្មណ៍កំប្លែង ព្រោះនឹងធ្វើឲ្យជីវិតនាងរីករាយ គ្មានទុក្ខកង្វល់។ ចូរ
ញញឹមដាក់នាងបើលោកជាមនុស្សដែលពូកែញញឹម ឫកពាសុភាព ស្គាល់កាលៈទេសៈ
មិនថាតែយកឈ្នះចិត្តនាងបាននោះទេ តែឈ្នះទាំងមនុស្សក្នុងគ្រួសារនាងបានយ៉ាងងាយ
ទៀតផង។ រឿងនេះគេបានធ្វើការស្ទាបស្ទង់យ៉ាងប្រាកដប្រជារួចមកហើយថា មាន៩នាក់
ក្នុងចំណោមនារី១០នាក់ គិតដល់ភាពសំខាន់របស់អារម្មណ៍កំប្លែងរបស់បុរសជារឿងដំបូង។
ដូច្នោះសូមទុកភាពស្រស់សង្ហាមួយឡែកសិន ហើយយកភាពកំប្លុកកំប្លែងមកបន្ថែម
បរិយាកាសល្អៗ ដល់មនុស្សដែលលោកគិតថាចង់បានជាសង្សារ។
៦.គិតឲ្យបានច្បាស់និងពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន៖ កុំប្រញាប់គិតថានាង
គឺជានារីដែលលោកត្រូវជ្រើសរើសយកមកធ្វើជាសង្សារឲ្យសោះ បើគ្រាន់តែបានចេញដើរ
ទៅដើរលេងខាងក្រៅជាមួយគ្នាមិនបានប៉ុន្មានលើកផងនោះ ព្រោះវាអាចជាការរវើរវាយ
របស់លោកទៅមួយគ្រាប៉ុណ្ណោះ។ ពេលកំពុងរវើរវាយនេះហើយ ដែលធ្វើឲ្យភ្នែកលោក
ស្រវាំងមើលអ្វីក៏ឃើញល្អទាំងអស់ ហើយគិតថានាងពិតជាមនុស្សក្នុងដួងចិត្តលោកប្រាកដ
ណាស់។ សុំបញ្ជាក់ម្តងទៀតថា ត្រូវប្រើពេលវេលាបន្តិច ដើម្បីឆ្លើយតបនឹងសំណួរខ្លួនឯង
ឲ្យច្បាស់ក្នុងចិត្តសិនថា នារីម្នាក់នេះ� ជានារីដែលលោកស្រលាញ់បំផុតហើយឬ? នារីម្នាក់
នេះ� ជាអ្នកដែលនឹងក្លាយជាគូជីវិតរបស់លោកមែនឬទេ? ហើយនារីម្នាក់នេះ� ពិតជាអ្នក
ដែលនឹងត្រូវមកក្លាយជាម្តាយរបស់កូនលោកមែនឬទេ? ប្រើពេលវេលាក្នុងការសម្រេចចិត្ត
ឲ្យបានយូរបន្តិច មិនត្រូវចិត្តក្តៅប្រញាប់ប្រញាល់ជ្រុលពេកនោះទេ៕
(ដកស្រង់ពី សុបិន wordpress)
រដ្ឋា