CamNews

មិនគួរឲ្យជឿ 

ប្លែកៗ៖ បុរសម្នាក់ ចង់ឲ្យប្រពន្ធអាណិត ទៅចងក សម្លាប់ខ្លួន លើដើមឈើ

ភ្នំពេញ : ហេតុការណ៍ ដែលគួរឲ្យអស់សំណើចមួយ និងធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ
ខណៈបុរសម្នាក់វ័យជាង ៦០ ឆ្នាំ យកក្រមាទៅ ចងក សម្លាប់ខ្លួននឹងដើមឈើក្បែរផ្ទះ ក្នុងបំណង
ឲ្យប្រពន្ធ មានចិត្តអាណិតអាសូរ ដល់ខ្លួន ចំពោះសកម្មភាពការងាររាល់ថ្ងៃ ប៉ុន្តែសំណាងល្អ ដែល បានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២ និង ៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ
២០១៣ នៅចំណុចលើដើមឈើ ផ្លូវបឹងតាម៉ាត ភូមិ ម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សមត្ថកិច្ចមូល
ដ្ឋាន បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ចិន វិត អាយុ ៦២ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ
មាន មុខរបរជាអ្នកប៉ះកង់ ។

សាក្សីដែលរស់នៅជិតផ្ទះ បុរសរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលបុរសម្នាក់នេះ សម្រេចចិត្ត
ចងក សម្លាប់ខ្លួន ដោយសារមានការតូចចិត្ត នឹង ប្រពន្ធស្តីបន្ទោស ហើយប្រហែលជាបុរសរូបនេះ
ចង់ឲ្យប្រពន្ធគិត ដឹងពីគុណសម្បត្តិរបស់ខ្លួន ដែលខិតខំប្រឹងប្រែងធ្វើកន្លងមក ជាពិសេស បុរសនេះ
ពេលធ្វើសកម្មភាពចងក គឺរូបគេស្ថិតក្នុងស្ថានភាពស្រវឹង ។

សមត្ថកិច្ចបានសន្និដ្ឋានថា ការធ្វើសកម្មភាពចងក ខាងលើហាក់បីដូចជា ការចង់សើចរបស់ឈ្មោះ
ចិន វិត ជាមួយក្រុមគ្រួសារគេ ព្រោះដោយសារ តាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះឆ្លើយ
ម្តងថាអញ្ចេះ ម្តងថាអញ្ចោះ មិនពិត នឹងមិនសម ចំពោះការចងក ធ្វើអត្តឃាតនោះទេ។

សមត្ថកិច្ចក៏បានអំពាវនាវ ដល់បងប្អូនផ្សេង សូមមេត្តាកុំយកតម្រាប់តាម បុរសម្នាក់នេះឲ្យសោះដោយ
សារទង្វើនេះធ្វើឲ្យមនុស្សជាច្រើន មានការភ័យខ្លាច និងព្រួយបារម្ភ ។ គួរបញ្ជាក់ថា បុរសខាងលើនេះ
ពេលសមត្ថកិច្ចទៅសួរ គេឆ្លើយថា ខ្ញុំធ្វើលេងទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange khmer story