CamNews

រថយន្ត 

ដំណើរការរថយន្តទំនើបឆ្លងកាត់ប្រទេស នៅវៀតណាម

ដំណើរការរថយន្តទំនើបឆ្លងកាត់ប្រទេសវៀតណាមលើកដំបូង ហើយក៏ជាដំណើការធំ
ជាងគេបង្អស់ ត្រូវបានចាប់ផ្តើមជាផ្លូវការនៅវាលាម៉ោង៦ព្រឹក ថ្ងៃទី២៦ខែសីហាឆ្នាំ២០១១
មានការចួលរួបរបស់ម៉ូដែលរថយន្តទំនើបៗជាច្រើន។

ដំណើរការរបស់ពួករថយន្តទំនើបនេះ មានឈ្មោះផ្លូវការថា "Car & Passion"។ តាមព័ត៌មាន
របស់គណៈចាត់តាំងបានឲ្យដឹងថា ចំនួនរថយន្តសរុបចូលរួមកម្មវិធីនេះគឺប្រហែល២១គ្រឿង
ក្នុងនោះ មាន១៥គ្រឿង មកពីទីក្រុងហូជិមីញ ៦គ្រឿងមកពីហាណូយ។ ភាគច្រើនគឺ Ferrari,
Lamborghini, Rolls-Royce, Bentley v� Mercedes-Benz SL63 AMG។ រថយន្តទាំងនោះនឹង
បិទអក្សរ "ខ្ញុំស្រឡាញ់វៀតណាម"។

Buttsy Butler - អ្នកជំនាញបើកឡានល្បីនៅលើពិភពលោក ថតរូបជាមួយនឹង
លោក ង្វៀន ក្វូក គឿង ក្នុងកិច្ចប្រជុំព័ត៌មានថ្ងៃទី២៥ខែសីហា


គេបានឲ្យដឹថាក្រុមរថយន្តហូជិមីញនឹងចេញដំណើរនៅថ្ងៃទី២៦ខែសីហារ នៅហូជិមីញ
ក្រោមអធិបតេយ្យភាពរបស់លោក ង្វៀន ក្វូក គឿង ដែលមានរហស្សនាម "គឿងដុល្លា"
អនុប្រធានក្រុមហ៊ុន ក្វូកគឿង-យ៉ាឡាយ​ ដែលជាសេដ្ឋីវ័យក្មេងម្នាក់។ ក្រុមរថយន្តមួយ
ទៀត នឹងចេញដំណើរពីរាធានីហាណូយ ហើយនឹងចេញយឺតជាង គឺនៅថ្ងៃទី២៨ខែសីហា
ក្រោមអធិបតេយ្យភាពរបស់ម្ចាស់ showroom Luxury Cars ដែលជា showroom រថយន្ត
ទំនើបធំជាងគេនៅរាធានីហាណូយ។ ក្រុមរថយន្តទាំងពីនឹងជួបគ្នានៅទីក្រុង ដាណាំង
នាថ្ងៃទី៣០ខែសីហា។
នៅទីក្រុងដាណាំង ក្រុមទាំងពីរនឹងមានការជួបជុំសំណេះសំណាល ផ្លាស់ប្តូរមតិ និងមាន
សកម្មភាពរួមជាមួយគ្នា។ ចំណាយរបស់ដំណើរការនេះនៅតែត្រូវបានរក្សារក្នុងរង្វង់សម្ងាត់
ប៉ុន្តែមានប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា សមាជិកចូលរួមនិមួយៗ នឹងរួមវិភាគទាន
ប្រហែល ១០,០០០ដុលា្ល។ ចូលរួមក្នុងដំណើរការនេះ នឹងមានក្រុមរថយន្តនាំផ្លូវ នឹងក្រុម
អ្នកជំនាញថែទាំរថយន្តមកពីប្រទេសថៃទៀតផង។

នេះគឺជារូបភាពរបស់ក្រុមរថយន្តចេញដំណើរពីទីក្រុងហូជីមីញ (ប្រភពរូប៖ Otosaigon)៖


ប្រភព៖ ndt, otosaigon
ដោយ៖ មិនា

Tags: