CamNews

តារា 

គៀត សុវណ្ណាឡាង អួតមានប្រុសក្រៅស្រុក ប្រជែងស្នេហ៍ច្រើន តែមិនទាន់ទុកចិត្ត

ភ្នំពេញ៖  តារាចម្រៀងចំណូលថ្មី ជ្រកក្រោមដំបូលផលិតកម្ម "ភ្លេងរីខត" ជាសាខាថ្មីរបស់
ផលិតកម្មរស្មី ហង្សមាស កញ្ញា គៀត សុវណ្ណឡាង បាននិយាយ ឲ្យដឹងថា ក្នុងចិត្តរបស់នាង
សព្វថ្ងៃនេះ នៅមិនទាន់គិតគូរពី រឿងមានទំនាក់ទំនង ស្នេហានោះឡើយ។ ខណៈមានបុរស
ជាច្រើន កំពុងតែតាម ស្រឡាញ់នាងមិនដាច់។ ក្នុងនោះ ក៏មានព័ត៌មានលេចឮថា បុរសអា-
ណិកជន អូស្ត្រាលីម្នាក់ ក៏កំពុងព្យាយាមតាមសម្លឹង ស្រលាញ់ សុវណ្ណាឡាង យកធ្វើជាគូអនា
គត។

តារាចម្រៀង ស្រស់ស្អាតវ័យក្មេង មានប្រភពចេញតារាសម្តែង គៀត សុវណ្ណាឡាង បាននិយាយ
ប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ថា
"ចាស់បង...! រឿងស្នេហា មិនទាន់គិតទេ ព្រោះនៅ ក្មេងពេក តែបើខ្ញុំនិយាយប្រាប់ថា គ្មានអ្នក
ស្រលាញ់ក៏គេមិនជឿដែរ គឺមានច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែរាល់ថ្ងៃនេះ ដោយ
សារ ខ្ញុំមានការមមាញឹក ជាមួយអាជីពរកស៊ីផ្ទាល់ខ្លួន ក៏ដូចជាការងារសិល្បៈ គឺខ្ញុំមិនទាន់គិតពី
រឿង មានស្នេហានេះឡើយ"។

ដោយឡែកចំពោះ ព័ត៌មានលេចឮថា មានបុរសអាណិកជនខ្មែរ រស់នៅអូស្ត្រាលី កំពុងទាក់ទង
ជាមួយកញ្ញា គៀត សុវណ្ណាឡាង នោះ ត្រូវបានតារាស្រីវ័យ២០ ឆ្នាំសាច់សខ្ចី ដូចអន្លក់ទឹកគ្រឿង
នាង សុវណ្ណាឡាង បញ្ជាក់ប្រាប់ឲ្យដឹងថា "អត់មាននោះទេ ..បង ! តែមួយរយៈមុននេះ មានអ្នក
រស់នៅក្រៅស្រុក ទាក់ទងមកច្រើន ប៉ុន្តែមិនដឹងថា បុរសទាំងនោះ រស់នៅប្រទេសណាខ្លះទេ
ព្រោះថា ខ្ញុំមិនដែលចាប់អារម្មណ៍ ទៅលើរឿងនេះ។ ម្យ៉ាងទៀត ខ្ញុំមិនទាន់គិតដល់ រឿងហ្នឹងផង..
គឺគិតពីការងារ និងគ្រួសារច្រើនជាង"។

យ៉ាងណាក្តី កញ្ញា គៀត សុវណ្ណាឡាង ក៏បានបញ្ជាក់ថា ចំពោះបុរសដែលនាង ជ្រើសរើយយក
ធ្វើ ជាគូអនាគតនោះគឺ ទាន់តែនាងមើល ពីចិត្តរបស់គេឲ្យច្បាស់ជាមុខសិនថា តើបុរសម្នាក់នោះ
ជាមនុស្សរបៀបណា ? តើគេស្រលាញ់ គ្រួសាររបស់នាងទេ និង ស្រលាញ់នាងឬអត់? ដូច្នេះ
មុននឹងនាង ទទួលយកបុរស ម្នាក់ណាមកធ្វើជាគូគាប់ ទ្រនាប់ប្រាណ ទៅថ្ងៃអនាគតនោះ គឺត្រូវ
រង់ចាំពេលវលាមើលពីចិត្តគ្នាយូរបន្តិចសិន។

គៀត សុវណ្ណាឡាង ក្រោយពីបានចេញបទ ចម្រៀងលក់នៅលើទីផ្សាជាលើកដំបូង ត្រូវបាន
មហាជន មើលឃើញថា ប្រជាប្រិយភាព និងការគាំទ្រហាក់ មានសន្ទុះហក់ឡើង គួរសម។
ជាងនេះទៅទៀតនោះ នាងក៏ជាតារាស្រី ដែលលេចធ្លោជាងគេ ផ្នែករូបសម្បត្តិ នៅក្នុងផលិត
កម្មពន្លកថ្មី មួយនេះផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keat sovannalang entertainment singer khmer star