CamNews

តារា 

ពេជ្រ សោភា យកអំណោយតម្លៃជិត ៤០០០ ដុល្លារ ទៅចែកជូនជនរងគ្រោះ នៅខេត្តកំពង់ធំ

ភ្នំពេញៈ បន្ទាប់ពីតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា បាន
ត្រឡប់មកដល់ទឹកដីកំណើតភ្លាម នាងមិន បានបង្អង់យូរទេ ដោយនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ម្សិល
មិញនេះ នាង ក្រុមគ្រួសារ និងអ្នកគាំទ្របាននាំគ្នា ពាំនាំយកអំណោយ ទៅចែកជូន ប្រជាពលរដ្ឋ
រងគ្រោះ ដោយសារគ្រោះទឹកជំនន់នៅខេត្តកំពង់ធំ ជាង ១០០គ្រួសារ។

ក្នុងអំឡុងពេលតារាចម្រៀងស្រីស្អាត កញ្ញា ពេជ្រ សោភា និងក្រុម អ្នកគាំទ្រនាងជាច្រើន បានខំ
ប្រឹងស្វះស្វែងរកជំនួយពីគ្រប់ ទិសទី យកទៅ ជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែ ជួបប្រទះ
គ្រោះទឹកជំនន់ មានការលំបាកវេទនា នៅក្នុងខេត្តមួយចំនួន នៅក្នុងប្រទេស ដែលកំពុងតែដង្ហើយ
ស្វែងរកជំនួយ ពីសប្បុរសជននានា តារាស្រីរូប នេះបានប្រមូលថវិកា ទាំងក្នុង និងក្រៅប្រទេសជិត
៤០០០ ដុល្លារ យកទៅចែកជូនប្រជាពលរដ្ឋដែល កំពុងតែជួបប្រទះបញ្ហា ច្រើនជាងគេនៅឃុំកំពង់
ស្វាយ ស្រុក កំពង់គោ ខេត្តកំពង់ធំ ជា កន្លែងជួបបញ្ហាធ្ងន់ធ្ងរជាងគេ ក្នុងចំណោមខេត្តទាំងអស់ក្នុង
ប្រទេស ។

ជួបជាមួយ Looking TODAY តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ តារាចម្រៀងចាស់
វស្សាថ្គាមខ្លា កញ្ញា ពេជ្រ សោភា បាន ប្រាប់ឲ្យដឹងថា ពេលនេះនាង កំពុងតែនៅលើរថយន្ត ធ្វើដំ
ណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ បន្ទាប់ពីនាងបាន យកអំណោយជាច្រើន ទៅចែកជូនប្រជាពល
រដ្ឋជាង១០០ គ្រួសារដោយនៅក្នុងនោះ នាងក៏ បានរៀបចំថវិកាមួយចំនួន ចែកជូនបងប្អូនប្រជា
ពលរដ្ឋបន្ថែម ពីលើអំណោយនោះទៀតផង ដើម្បីឲ្យពួកគាត់យកទៅ ចាត់ចែងតាមតម្រូវ ការ ។

នាងបានប្រាប់ឲ្យដឹងថា “ ខ្ញុំមិនមានការនឿយហត់ទេ ក្នុងការយក អំណោយទៅចែកជូន ប្រជាពល
រដ្ឋទាំងអស់នោះ ព្រោះថានេះជាទឹក ចិត្តរបស់ខ្ញុំ ហើយសម្រាប់ ការចែកជូនអំណោយនេះ មិនមែន
មានតែលើកនេះទេខ្ញុំ និងខំប្រឹងស្វះស្វែងរកជំនួយ បន្ថែមទៀត ចែកជូនដល់ អ្នកមានការលំបាកបន្ត
ទៀតហើយ នៅក្នុងពាក់កណ្តាល ខែមករាខាង មុខនេះ ខ្ញុំមានគម្រោងយកអំណោយជា លក្ខណៈ
ទ្រង់ទ្រាយធំនៅខេត្តបាត់ដំបង ជាមួយអង្គការនៅអាមេរិក និងមានគម្រោងបន្ត បន្ទាប់ទៀត ក្នុងការ
ជួយកុមារកំព្រានិងមនុស្សចាស់ជរា ” ។

តារាស្រីរូបនេះបានប្រាប់ឲ្យដឹងទៀតថា កាលដែលនាងធ្វើទង្វើ មនុស្សធម៌នេះ នាងមិនមានបំណង
ចង់ ទទួលការចាប់អារម្មណ៍ពី ទស្សនិកជនអ្វីឡើយ ហើយម្យ៉ាងទៀតកន្លងមកធ្លាប់ មានមតិមួយ
ចំនួនគាត់គិតថានាងធ្វើដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន “ ប៉ុន្តែខ្ញុំឆ្ងល់ ថាតើខ្ញុំបានប្រយោជន៍នោះជាអ្វី
ព្រោះថាខ្ញុំចំណាយទាំងកំលាំង កាយចិត្ត ពេលវេលាផ្ទាល់ខ្លួនសម្រាប់កន្លង មកធ្លាប់មានបុគ្គលខ្លះ
ប្រហែល ជាធ្វើ អញ្ចឹងមានប្រយោជន៍ផ្ទាល់ខ្លួន តែដោយឡែកខ្ញុំធ្វើ ដើម្បីចូលរួម ចំណែកជួយប្រជា
ពលរដ្ឋខ្មែរដែលជួបការលំបាកត្រូវ ការជំនួយ ហើយអ្វីដែលខ្ញុំរកបានជំនួយទៅ សប្បុរសជនមិនអាច
ជួយបាន ទាំងស្រុងទេតែយ៉ាងហោចណាស់ក៏អាច ជួយសម្រាល ការលំបាកបានមួយកម្រិតដែរ ” ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment khmer star singer hangmeas