CamNews

យល់ដឹង 

៥ យ៉ាងដែលអាចបង្ហាញថា អ្នកមានបញ្ហាក្នុងដំណេក

មនុស្សស្ទើរតែគ្រប់គ្នា តែងតែជួបប្រទះនឹងបញ្ហាដំណេក។ ប្រសិនបើលោកអ្នកមានបញ្ហា
ដូចខាងក្រោមនោះលោកអ្នកប្រហែលជាកំពុងតែមានបញ្ហាដំណេក៖

១.នៅមានអារម្មណ៍ថា អស់កម្លាំងទោះបីជាអ្នកបានគេងអស់រយៈពេល ៨ ម៉ោង កាលពី
យប់កន្លងទៅ ក៍ដោយ។ ការគេងស្កប់ស្កល់ជួយឲ្យខួរក្បាលរបស់លោកអ្នកសម្រាក។


២.លោកអ្នកស្រមុកក្នុងដំណេក។ ការស្រមុកអាចនឹងមិនមែនជាបញ្ហាចោទ តែការស្រមុក អាចបណ្ដាលមកពីបញ្ហផ្លូវដង្ហើម។


៣. មានភាពងងុយគេង នៅពេលថ្ងៃ។ ប្រសិនបើអ្នកងងុយគេងនៅពេលថ្ងៃ ដោយសារ
តែការខកខានដំណេកពីពេលយប់ វាជារឿងធម្មតា។ ក៍ប៉ុន្តែប្រសិនបើលោកអ្នក នៅតែ
ងងុយគេងខ្លាំង នៅពេលថ្ងៃ ទោះបីជាលោកអ្នកបានគេងគ្រប់គ្រាន់នៅពេលយប់ ក៍ដោយ នោះវាជាសញ្ញាថា លោកអ្នកអាចមានបញ្ហាដំណេក។


៤. ពេលវេលា ដែលលោកអ្នកលង់លក់ ក្នុងដំណេក មានការប្រែប្រួល។ ឩបមាថា លោកអ្នកព្យាយាមគេង តែលោកអ្នកមិនអាចលង់លក់ ហើយពេលដែលលោកអ្នកមិន
ត្រូវគេង បែរជាលោកអ្នកងងុយគេង។ បញ្ហាបែបនេះ គេហៅថា Insomnia។

៥. ជំងឺផ្សេងៗ ក៍អាចជះឥទ្ធិពលដល់ដំណេកលោកអ្នកដែរ ដូចជាមានភាពតប់ប្រមល់ក្នុង
ចិត្តជាដើម៕(cosmoplitan)

ដោយៈសំអាត

Tags: