CamNews

យល់ដឹង 

វិធី​ចែ​ចង់​មនុស្ស​ប្រុស

សម័យ​មុន​មនុស្ស​ប្រុស​ជា​ភាគី ដែល​​ចាប់​ផ្តើម​ចែចង់​មនុស្ស​ស្រីមុន​​ តែ​យុគ​សម័យ​ថ្មី​នេះ​បាន
​ផ្លាស់​​ប្តូរ​ទៅ​ហើយ​ បើ​មនុស្ស​ស្រី​ចាប់​ផ្តើម​​ចែ​ចង់​មនុស្ស​ប្រុស​មុន​ ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ខាត​បង់​ដែរ​​
ហើយ​​ភាគ​ច្រើន​មាន​តែ​​ធ្វើ​ឲ្យ​មនុស្សប្រុស​​ត្រេក​អរ​ទៅ​វិញ​ទេ​ ដែល​ឃើញ​មនុស្ស​​ស្រី​ជា​អ្នក
​ចាប់​ផ្តើម​ចែ​ចង់​គេ​​មុន​។ ដូច្នេះ​បើ​នរណា​ចង់​សាក​ល្បងចូល​ចែ​ចង់​មនុស្ស​ប្រុស​​ ក៏​សូម​អនុវត្ត
​តាម​វិធី​ខាង​ក្រោម​នេះ៖

១. ​​ភាព​ស្រស់​ស្អាត​

វិធី​ចែ​ចង់​​មនុស្ស​ប្រុស​​ យើង​ត្រូវ​មើល​ឃើញ​ស្អាត​ តែ​ក៏​មិន​ត្រូវ​តែ​ង​ខ្លួន​​ឲ្យ​ស៊ិច​ស៊ី​លេច​លើ
​លេច​ក្រោម​ពេក​ដែរ​ គឺ​តែង​ឲ្យ​ឃើញ​​លក្ខណៈ​​ខ្លួនជា​របស់​ខ្លួន​ឯង រើស​សំពត់​អាវ​ណា​​ដែល
​ស្លៀក​ពាក់​ស្រួល​​ មើល​​ទៅ​ឃើញ​ស្រស់​តាម​ធម្មជាតិ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជឿ​ទុក​ចិត្ត​។​

២. ផ្តើម​សម្តែង​កាយវិការ​ចាប់​អារម្មណ៍​បែប​មនុស្ស​ស្រី

ពេល​ចែចង់​មនុស្ស​ប្រុស​ មិន​ត្រូវ​តក់​ក្រហល់ ​ឬ​សម្តែង​កាយ​វិការ​អ្វី ​ឲ្យ​ជ្រុល​ហួស​ហេតុ​ពេក​ទេ
គឺ​ត្រូវ​ប្រើ​វិធី​បែបមនុស្ស​ស្រីៗ​ ដូច​ជា​​លួច​ចោល​កន្ទុយ​ភ្នែកសម្លឹង​ទៅ​គេ ​យ៉ាង​​ស្រទន់​​ឲ្យ​គេ
សង្កេត​​ដឹង​ខ្លួន​​ តែ​ក៏​មិន​គួរ​សម្លឹង​យូរ​ពេក​ដែរ ដើម្បី​ពញ្ញាក់​អារម្មណ៍​របស់​គេ​ឲ្យ​សង្ស័យ​​ថា
យើង​​ចាប់​អារម្មណ៍​គេ​ឬ​មួយ​ក៏​អត់?

៣. ​រក​ចន្លោះ​ពេល​​នៅ​ម្នាក់​ឯង​ដើម្បី​បើក​ឱកាស

មនុស្ស​ប្រុស​​មិន​សូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​ នៅ​ពេល​និយាយ​ជាមួយ​មនុស្ស​ស្រី​​ ដែល​នៅ​
កណ្តាលចំណោម​មិត្ត​ភក្តិ​ច្រើន​នាក់ ដូច្នោះ​យើង​ត្រូវ​រក​ឱកាស​​នៅ​ម្នាក់​ឯង​ខ្លះ ដើម្បី​បើក​
ឱកាស​ឲ្យ​មនុស្ស​ប្រុស​ចូល​មក​ជជែក​ជាមួយ ហើយ​ពេល​ដែល​កំពុង​ជជែក​គ្នា​នោះ គួរ​តែ​នៅ
​ឲ្យ​បាន​កៀកគ្នា​បន្តិចដូ​ច​ជា អង្គុយ​កៅអី​ជាប់​គ្នា ដើម្បី​សាង​ភាព​ស្និទ្ធ​ស្នាល​និង​ភាព​ជា​គ្នា​ឯង
​​ឲ្យ​បាន​ច្រើន។

៤​​.​ ឲ្យ​បុរស​ជា​ភាគី​ចែចង់​យើងខ្លះ

នៅ​ពេល​អ្នក​ចាប់​ផ្តើម​សម្តែង​ឫកពា​ចាប់​អារម្មណ៍​ រួម​ទាំង​រក​ឱកាស​នៅ​ម្នាក់​ឯង​ដើម្បី​បើក
​ឱកាស​​ឲ្យ​មនុស្ស​ប្រុស​ចូល​មក​ជជែក​ជាមួយហើយ​ អ្នក​គួរ​តែ​ទុក​ឲ្យ​គេ​ជាភាគី​ចែ​ចង់​យើង​ខ្លះ
កុំ​ចែចង់​គេ​ឲ្យ​ម្ខាង​ឲ្យ​សោះ។

៥​. សិក្សា​ស្វែង​យល់​ចិត្ត​គ្នា

ក្រោយ​ពី​បាន​ជជែក​គ្នា​ហើយ ត្រូវ​​ប្រមើល​មើលថា​គេ​អាច​ចូលចុះ​នឹងអ្នក​ឬទេ? គេ​ជាមនុស្ស
​ផ្តាច់​ការ​ ឬ​មាន​សេចក្តី​ប្រោសសន្តោស​ សុភាព​ ឲ្យ​កិត្តិយស​យើង បើ​ទទួល​បានអារម្មណ៍​​រីក
រាយ​​ក៏​ជជែក​ត​ទៅទៀត តែ​បើ​ចាប់​ផ្តើម​តាន​តឹង​ក្នុង​ចិត្ត​ គិត​ថា​គេ​មិន​មែន​ជា​លក្ខណៈ​របស់
​មនុស្ស​ប្រុស​ដែល​អ្នក​ចូលចិត្ត អ្នក​ត្រូវ​សុំ​ខ្លួន​ដើរ​ចេញ​យ៉ាង​សុភាពៗ។

៦. វិធី​សាស្ត្រ​ផ្សេងទៀតសម្រាប់​ចែចង់​មនុស្ស​ប្រុស

-និយាយ​បែបសប្បាយៗ សុភាព​រម្យទម និង​ឈ្លាស​វៃ​ មិន​ត្រូវ​រញីរញ័រ និយាយ​តតាក់​តតុប។
-សម្លឹង​ចំណុច​ល្អ​របស់​គេ ហើយ​និយាយសរសើរ​​ចំណុច​ល្អ​នោះ ដោយ​ភាព​ស្មោះ​ត្រង់។
(ដកស្រង់ពី សុបិន wordpress )
យ៉ាវីន

Tags: