CamNews

ភាពយន្ត 

រឿងកំប្លែងថ្មី របស់កម្លោះសង្ហារ Nick “តត កម្លោះសម្បូរស្នេហ៍” ធានាថាអ្នក នឹងសើចដល់ងើបពីកៅអី

ភាពយន្ត ៖ បើនិយាយពី Nick នៅក្នុងស្រុកយើងគឺមានអ្នកគាំទ្រមិនចាញ់ក្រៅស្រុកប៉ុន្មានដែរ ។ គាត់បានសំដែងក្នុងរឿងថ្មីមួយដែលមានឈ្មោះថា “There is something about tott​ - តតកម្លោះ សម្បូរស្នេហ៍” បានចាក់បញ្ចាំង   ហើយនៅគ្រប់រោងភាពយន្តក្នុងស្រុកជាលក្ខណៈ 2D ដែលក្នុង នោះតួអង្គ​ “តត” ជា  ក្មេង  កម្លោះម្នាក់ ដែលមានរូបរាងសង្ហារយ៉ាងខ្លាំង ដែលធ្វើអោយស្រីៗ ជា ច្រើន ធ្លាក់ក្នុងអន្លង់ស្នេហ៏គេ។ “តត”ជាបុរសក្នុងក្តីសុបិន្តរបស់នារីៗគ្រប់គ្នា តែមានអ្នក ណាដឹង ទៅ ថាកាលពីគេនៅក្មេងមាននារីម្នាក់ បានបន្សល់ស្លាកស្នាមយ៉ាងជ្រៅក្នុងបេះដូង ក្មេងខ្ចីស្រស់ ស្អាតរបស់គេ។ ពេលដែល “តត” ធំពេញវ័យគេនៅតែបន្តរាយមន្តស្នេហ៏ ដាក់ស្រីៗដែល នៅជិត គេ។ គេ   បានព្យា  យាមធ្វើការគ្រប់យ៉ាង  ដើម្បី  សន្សំប្រាក់ ដើម្បីទៅទទួលយាយ របស់គាត់ពី មណ្ឌល ចាស់ជរា។លោកយាយម្នាក់នេះហើយជាមនុស្សស្រី ម្នាក់ដែលគេស្រលាញ់អស់ ពីបេះ ដូង ជាហេតុធ្វើអោយគេមិនដែលរុញរាក្នុងការធ្វើការធ្ងន់សព្វបែបយ៉ាងដើម្បីរកលុយ។

បន្ទាប់ពីមានការចាក់បញ្ចាំងមក ខ្សែភាពយន្តនេះ    ទទួលបានការសរសើរ មិនដាច់ពីមាត់ពី សំ ណាក់អ្នកទស្សនា និងជាពិសេសអ្នកគាំទ្រ Nick តែម្តង។  មានតួអង្គស្រីម្នាក់នៅក្នុង នោះដែល គាត់ ជា Transgender មានឈ្មោះពិតថា Titikorn Turaphun (Yoshi) គាត់ពិតជាមានសម្រស់ ដែលគួរឲ្យស្រលាញ់មែន មិនចាញ់មនុស្សស្រីពិតនោះទេ។

 ចំនុចគួរឲ្យទាក់ទាញនៃរឿងនេះនឹងធ្វើ  ឲ្យអ្នកទប់  សំណើចមិនបាន បិទមាត់មិនជិត គឺជាមួយ ទេព កោសល្យប៉ិនប្រសប់របស់តួអង្គ  ទាំងអស់ ជាពិសេសគឺតួអង្គម្តាយ  របស់​តត ដែលជាតារា កំប្លែង  ជើងចាស់ ។ ចង់ ដឹង មែនទេថា សាច់រឿងដែលគ្រប់គ្នាសរសើរមិនដាច់ពីមាត់នោះ អាច នឹងធ្វើឲ្យអ្នកផ្ទុះសំណើចបានយ៉ាងណា ទៅទស្សនារឿង តត កម្លោះសម្បូរស្នេហ៍ ដែលមានចាក់ បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់គ្នា។

ទស្សនា Trailer​​ នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ប្រភព ៖ Westec Media Limited

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex Tott