CamNews

តារា 

ដួង លីនដា ច្បាមបាន ឱកាសទៅប្រឡងបវរកញ្ញា តំណាងប្រទេសកម្ពុជា នៅកូរ៉េជាលើកដំបូង

ភ្នំពេញ៖ គ្រាន់តែអាជីព នៅលើវិថីសិល្បៈ បានបោះជំហានឈានទៅមុខ ដោយសន្សឹមៗភ្លាម
តារាសម្តែង និងជាតារាម៉ូលឌែលស្ថិតក្នុងក្រុម Sun Supper Model កញ្ញា ដួង លីនដា បានបង្ហើប
ប្រាប់ ក្រុមអ្នកសារព័ត៌មានថា នាងត្រូវចេញទៅប្រឡងបវរកញ្ញា តំណាងប្រទេសកម្ពុជា នៅប្រ
ទេសកូរ៉េ នៅឆ្នាំ២០១៣ ខាងមុខ ។ ការប្រាប់ឲ្យដឹងបែបនេះ គឺខណៈដែលនាងចូលរួម ពិធីមង្គល
ការរបស់អ្នកនាង ខាត់ សុឃីម និង លោក អ៉ិន សុបញ្ញា កាលពីថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១២កន្លងទៅ
ថ្មីៗនេះ។ 

តារាម៉ូលឌែលដែល មានកំពស់ខ្ពស់ស្រឡះ និងមានសម្រស់ស្រស់សោភា កញ្ញា ដួង លីនដា មិន
សូវជាលេចធ្លោរ ប្រជាប្រិយភាពប៉ុន្មានទេ នៅក្នុងពិភពសិល្បៈ ព្រោះតែនាងមិនសូវបង្ហាញមុខ នៅ
តាមកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅតាមបទចម្រៀង ខារ៉ាអូខេនានា ដូចតារាមួយចំនួនទៀតឡើយ។
តែបើនិយាយពីការឈានជើង ចូលប្រឡូកក្នុងសិល្បៈវិញ កញ្ញា ដួង លីនដា បានចូលអស់រយៈពេល
ជាងពីរឆ្នាំមកហើយ គ្រាន់តែទស្សនិកជនមួយចំនួនធំ មិនធ្លាប់បានស្គាល់លើរូបនាង ។

ចាប់តាំងពីតារាសម្តែង សាច់សខ្ពស់ស្រឡះ ដួង លីនដា ចូលប្រឡូកក្នុងសិល្បៈភ្លាមមក គឺនាងបាន
ចូលជាសមាជិក ក្នុងក្រុមតារាម៉ូលឌែល ដែលមានឈ្មោះថា "Sun Supper Model" តែម្តង ដោយមិន
មានការប្រឡង ប្រកួតប្រជែងអ្វីនោះឡើយ។ នេះក៏ព្រោះតែគេមើលឃើញថា នាងមានកំពស់ខ្ពស់
និងសម្រស់ស្រស់ស្អាត បូករួមទាំងនាងមានទេពកោសល្យ ផ្នែកតារាម៉ូលឌែល ទើបធ្វើឲ្យនាងមានមុខ
នៅក្នុងក្រុមនេះ ដោយស័្វយប្រវត្តិ មកដល់សព្វថ្ងៃនេះ។

កញ្ញា ដួង លីនដា មិនត្រឹមតែជាតារាម៉ូលឌែលដ៏ឆ្នើមនៅក្នុងក្រុម Sun Supper Model ប៉ុណ្ណោះទេ
នាងក៏ជាតារាសម្តែងមួយរូប ធ្លាប់បានសម្តែងខារ៉ាអូខេបទចម្រៀងឲ្យផលិតកម្ម ថោន បានចំនួន៣
បទ ក្នុងនោះមានដូចជាបទ "បងនឹកគេដល់ថ្នាក់ចង់ឈឺ,មនុស្សបីនាក់ និងបទ ស្ងៀមតែមិនល្ងង់ " ។

ជុំវិញការចាកចេញទៅប្រឡង បវរកញ្ញាតំណាងឲ្យប្រទេស កម្ពុជាជាលើកដំបូង នៅប្រទេសកូរ៉េនេះ
ត្រូវបាន ដួង លីនដា ប្រាប់ឲ្យ LookingTODAY ដឹងតាមទូរស័ព្ទនាថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១២នេះថា
"ការចាកចេញទៅប្រឡង បវរកញ្ញាតំណាងប្រទេសកម្ពុជា នៅឯប្រទេសកូរ៉េនេះ គឺមានការលំបាក
ណាស់ ព្រោះមុននឹងជាប់ឈ្មោះ បានទៅប្រទេសកូរ៉េខ្ញុំត្រូវឆ្លងកាត់ការប្រឡងប្រកួតប្រជែងគ្នាយ៉ាង
ស្វិតស្វាញ។ សម្រាប់ការប្រឡង ដើម្បីចេញទៅប្រកួតនៅ ប្រទេសកូរ៉េកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២
នេះ គឺមានអ្នកប្រកួតរហូតដល់ទៅ ២២នាក់ឯណោះ ក្នុងនោះមានប្រុស១១នាក់ និងស្រី១១នាក់ "។

ដួង លីនដា បានបន្ថែមទាំងអារម្មណ៍ រំភើបក្ដុកក្ដួលទៀតថា "ពេលនោះខ្ញុំក៏បានប្រឡង ជាប់ចំណាត់
ថ្នាក់លេខ១ ព្រោះគេរើសយកបេក្ខនារី ជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ ។ សម្រាប់បុរសវិញ ក៏គេ
រើសយកអ្នកលេខ១ និងលេខ២ ទៅប្រកួតប្រជែងផងដែរ"។

ដួង លីនដា បានបង្ហើបឲ្យដឹងទៀតថា ការចេញទៅប្រឡងនៅប្រទេសកូរ៉េ ជាលើកដំបូងសម្រាប់នាង
នៅគ្រានេះនឹងប្រព្រឹត្តិ ទៅនៅពាក់កណ្តាល ខែមករា ឆ្នាំ២០១៣ ខាងមុខនេះ ហើយក៏មានការ ចូលរួម
ជាមួយគ្នា ដូចជា កញ្ញា អឿន វល័ក្ខ និងប្រហែលជា កញ្ញា អឿន លៈលីតា ហៅ Vj លីតា ផងដែរ។ ស្រី
ស្រស់ផូរផង់ ដួង លីនដា ក៏បានបញ្ជាក់ទៀតថា នេះជាលើកទីមួយហើយ ចាប់តាំងពីនាងឈាន ជើង
ចូលប្រឡូក ក្នុងសិល្បៈមក ពោលគឺទើបតែបានឱកាស ទៅប្រទេសកូរ៉េ ជាលើកដំបូងតែប៉ុណ្ណោះ ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duong linda khmer model entertainment star