CamNews

ជីវិត និងការងារ 

ស្នើឱ្យបុគ្គលិក បញ្ចុះទម្ងន់ ក៏ជាវិធីសំចៃប្រាក់ បានច្រើន

កំណត់ឱ្យរថយន្ដត្រូវបត់ស្ដាំ និងហាមមិនឱ្យបត់ឆ្វេង លើកទឹកចិត្តអ្នកបម្រើលើយន្ដហោះ ឱ្យ
បញ្ចុះទម្ងន់ ឬបន្ថយអូលីវ ១ផ្លែក្នុងអាហារ ១ពេល គឺជាវិធីដែលជួយឱ្យបណ្ដាក្រុមហ៊ុន សំចៃ
ប្រាក់បានរាប់លានដុល្លារ ក្នុង១ឆ្នាំៗ។

១. UPS -មិនបត់រថយន្ដទៅខាងឆ្វេង ដើម្បីសំចៃប្រាក់


ក្រុមហ៊ុនដឹកជញ្ជូនល្បឿនលឿន លំដាប់ពិភពលោក UPS មានរថយន្ដដឹកជញ្ជូន ៩៦០០០គ្រឿង
និងប្រើប្រាស់ប្រេងអស់យ៉ាងច្រើន ក្នុង ១ឆ្នាំៗ។ នៅពេលវិភាគរកវិធីកាត់បន្ថយការចំណាយ
ពួកគេរកឃើញថា ការដែលរថយន្ដបត់ទៅខាងឆ្វេង នឹងស៊ីសាំងអស់ច្រើនជាង ការបត់ស្ដាំ។ ឆ្នាំ
២០១៤ ពួកគេក៏បានសម្រេចដាក់គោលការណ៍ថ្មី គឺ “មិនបត់ឆ្វេង” ហើយប្រការនេះ បានជួយ
សំចៃប្រេង ដល់ទៅ ៣៨លានលីត្រ និងកាត់បន្ថយផ្សែងពុល ស្មើនឹងរថយន្ដតូច ៥៣០០០គ្រឿង
ជារៀងរាល់ឆ្នាំ។
 
២. McDonalds - បន្ថយឈីស ១បន្ទះ


ឆ្នាំ ២០០៨ McDonalds បានបោះបង់ Double Cheeseburger (ឈីស ២បន្ទះ) នៅក្នុង burger
១ឈុត ប៉ុន្ដែ ពួកគេ​ជំនួសវិញដោយ “McDouble” ។ “McDouble” ស្រដៀងគ្នា ទៅនឹង Double
Cheeseburger ប៉ុន្ដែ មានឈីសតែ ១បន្ទះ ហើយ ភ្ញៀវនៅតែឃើញថា Double Cheeseburger
គឺនៅដដែល។ ក្រៅពីនេះ ភ្ញៀវត្រូវបង់ប្រាក់បន្ថែម ១ដុល្លារ ធៀបនឹងតម្លៃពីមុន។ ការគិតគូរនេះ
បានជួយឱ្យ McDonalds សំចៃបាន ៦សេន ក្នុងនំ១ឈុត និង ១៥០០០ដុល្លារ រាល់ឆ្នាំ ទៅឱ្យ
ហាងនិមួយៗរបស់ខ្លួន។
 
៣. American Airlines - បន្ថយផ្លែអូលីវ ១គ្រាប់ ក្នុងឈុតញាំ


ការដែល Bob Crandall (CEO របស់ American Airlines) សម្រេចកាត់បន្ថយផ្លែអូលីវ ១គ្រាប់
ក្នុងម្ហូបញាំ ១ឈុត នៅលើយន្ដហោះ គឺជាការសំចៃប្រាក់ដ៏អស្ចារ្យមួយ។ អូលីវ ១ផ្លែ វាមិនជា
ប៉ុន្មាន ប៉ុន្ដែ នៅពេលត្រូវបម្រើក្នុងចំនួនច្រើន រាល់ឆ្នាំ វាបានជួយឱ្យក្រុមហ៊ុននេះ ចំណេញបាន
៥០០,០០០ ដុល្លារ។
 
៤. Ryanair - លើកទឹកចិត្តអ្នកបម្រើលើយន្ដ ឱ្យបញ្ចុះទម្ងន់


ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Ryanair បានល្បីឈ្មោះខ្លាំង ដោយសារក្បាច់សំចៃប្រាក់ដ៏ពិសេស។
ដើម្បីបន្ថយទម្ងន់ដល់យន្ដហោះ ពួកគេបានប្រើគ្រប់វិធី តាំងពីកាត់បន្ថយបរិមាណដុំទឹកកក រហូត
ដល់ទំហំទស្សនាវដ្ដី  (ពី A3 ចុះមក A4) ។ ក៏ប៉ុន្ដែ អ្វីដែលល្បីបំផុត គឺការស្នើនារីអ្នកបម្រើលើយន្ដ
ហោះ ឱ្យសម្រកទម្ងន់ ដោយមានផ្ដល់រង្វាន់ធំប្រចាំឆ្នាំ គឺ បានឡើងទំព័រក្របមុខនៃប្រតិទិនរបស់
ក្រុមហ៊ុន។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Oddee