CamNews

យល់ដឹង 

និស្ស័យ​៤​យ៉ាង​បញ្ជាក់​ពី​រស​និយម​សិច​របស់​បុរស

អ្នក​អាច​ដឹង​បាន​ថា បុរស​មាន​ភាព​ប៉ិន​ប្រសប់​ខាង​ផ្លូវ​ភេទ​ខ្លាំង ឬ​ក៏​ខ្សោយ​ដោយ​សង្កេត​ទៅ​
លើ​និស្ស័យ​៤​យ៉ាង​ដូច​ខាង​ក្រោម៖

១-បុរស​ញៀន​និង​ទូរស័ព្ទដៃៈ បើ​អ្នក​មាន​គូ​ស្នេហ៍​ដែល​ងប់​ងុល​តែ​ការ​អង្គុយ​លេង​ទូរស័ព្ទ ឬ
អង្គុយ​លេង​ហ្គេម​នោះ​បញ្ជាក់​ថា គេ​ម្នាក់​នោះ​មិន​សូវ​មាន​គំនិត​លះ​បង់​សំរាប់​រឿង​ល្បែង​
លើ​គ្រែ​ជាមួយ​អ្នក​ទេ។ គេ​មិន​អោយ​តម្លៃ​ចំពោះ​រឿង​លើ​គ្រែ​ប៉ុន្មាន​ឡើយ ហើយ​បើ​អ្នក​ចូល​
ចិត្ត​រឿង​នេះ​ផង​គឺ​ពិបាក​បន្តិច​ហើយ។

២-​បុរស​ដែល​ឈ្លក់​និង​គ្រឿង​សំអាងៈ ស្ត្រី​គ្រប់​រូប​មិន​ថា​នរណា​ជា​នរណា​ទេ​តែង​ប្រាថ្នា​ចង់​
បាន​បុរស​សង្ហា​មក​ធ្វើ​ជា​គូ​គាប់ ប៉ុន្តែ​សុំ​ប្រយ័ត្ន​ថា កុំចង់​ជ្រើស​រើស​បុរស​ប្រភេទ​មួយ​ថ្ងៃ​ៗ​នៅ​
តែ​មុខ​កញ្ចក់ ឬ លាប​តែ​គ្រឿង​សំអាង​អោយ​សោះ ប្រយ័ត្ន​យក​កម្ម​ដាក់​ខ្លួន។ បុរស​ប្រភេទ​
នេះ​អាច​នឹង​ធ្វើ​អោយ​អ្នក​កក​ឈាម ព្រោះ​តែ​គេ​មិន​បាន​បំពេញ​កិច្ច​ការ​អ្វី​ជា​សាច់​ការ​បាន​ទេ។
ក្រៅ​ពី​ចំណុច​អន់​ទាំង​នេះ បើ​តាម​ការ​ស្រាវ​ជ្រាវ​គេ​បាន​រក​ឃើញ​ទៀត​ថា បុរស​ស្ថិត​នៅ​ក្នុង​
ក្រុម​នេះ​ច្រើន​តែ​អាត្មា​និយម​ចំពោះ​រឿង​សិច ដោយ​ពុំ​គិត​ដល់​ដៃ​គូ​ឡើយ គេ​ត្រូវ​ការ​ពី​សេចក្តី​
សុខ​ខ្លួន​ឯង ហើយ​ពេល​ខ្លះ​នៅ​ពេល​រួម​ភេទ​គេ​នៅ​ត្រូវ​ការ​កញ្ចក់​ដើម្បី​មើ​​ល​ពី​សេចក្តី​សុខ​ខ្លួន​
ឯង​ទៀត​ផង។

៣-បុរស​កំណាញ់ៈ គ្មាន​ស្ត្រី​ណា​ម្នាក់​ត្រូវ​ការ​គូ​ស្នេហ៍​ដែល​កំណាញ់​អាចម៍​ក្តាប់​មក​បណ្តើរ​
នោះ​ឡើយ ព្រោះ​ថា​បុរស​ប្រភេទ​នេះ​ក្រៅ​ពី​បេះ​លុយ​មិន​ចេញ​ហើយ បញ្ហា​នៅ​លើ​គ្រែ​គេ​នៅ​
ធ្វើ​អោយ​អ្នក​ឈឺ​ក្បាល​ថែម​ទៀត។ គេ​ជា​បុរស​មិន​សូវ​គិត​ពី​សិល្ប​វិធី​ក្នុង​ល្បែង​លើ​គ្រែ​ទេ តែ​
ទោះ​បី​យ៉ាង​ណា​គេ​ចូល​ចិត្ត​ចំពោះ​រឿង​នេះ។

៤-បុរស​បរិភោគ​អាហារ​ដដែលៗ​មិន​ចេះ​ធុញ​ទ្រាន់ៈ បុរស​មួយ​បែប​នេះ​ចូល​ចិត្ត​បរិភោគ​តែ​
អាហារ​ប្រចាំ​ជីវិត​របស់​គេ ហើយ​មិន​អោយ​អ្នក​បាន​ភ្លក្ស​អាហារ​អ្វី​ប្លែក​ថ្មី​ឡើយ ហើយ​បើ​អ្នក​
សាក​ល្បង​អាហារ​ថ្មី​គេ​នឹង​ចាប់​ផ្តើម​រអ៊ូ​រទាំ​ភ្លាម។ ចំពោះ​រឿង​សិច​ក៏​ដូច្នេះ​ដែរ គឺ​គេ​ច្រើន​តែ​
ប្រើ​ស្នៀត​ដដែលៗ​នាំ​អោយ​អ្នក​ធុញ​ថប់។ បុរស​ប្រភេទ​នេះ​ជា​មនុស្ស​បុរាណ​និយម ហើយ​
ប្រកាន់​ភាព​តឹង​រឹង​ចំពោះ​ស្ត្រី​ទៅ​លើ​ប្រពៃណី​ដូន​តា។ គេ​គ្មាន​ការ​ជឿ​ជាក់​ខ្លួន​ឯង ហើយ​បើ​
អ្នក​ចង់​កែ​ប្រែ​គេ​ចំពោះ​រឿង​សិច​អោយ​ប្រើ​ក្បាច់​ប្លែក​ៗ​នោះ គេ​នឹង​បដិសេធ​ដោយ​ក្តី​ក្តៅ​
ក្រហាយ​ភ្លាម ៕

̣̣̣̣
(ដកស្រង់ពី Mediakh)
យ៉ាវីន

Tags: