CamNews

ប្លែកៗ 

អូស្ត្រាលី សាងសង់សាលបង្កកសាកសព ដើម្បីរង់ចាំការរស់ឡើងវិញ

មូលដ្ឋានតម្លៃ ៥០០.០០០ដុល្លារ នៅក្នុងតំបន់ New South Wales នឹងបង្កកសាកសពសម្រាប់
អ្នកដែលចង់រស់ឡើងវិញក្នុងពេលអនាគត។

អង្គការ Southern Cryonics កំពុងមានគម្រោងសាងសង់មូលដ្ឋានមួយសម្រាប់បង្កកនិងរក្សា
សាកសព ជាមួយនឹងទឹកប្រាក់វិនិយោគ ៥០០.០០០ដុល្លារអាមេរិក នៅ Holbrook, New South
Wales។ ក្រោយពីមូលដ្ឋាននេះត្រូវបានដំណើរការ អូស្ដ្រាលីនឹងក្លាយជាប្រទេសទីបីបន្ទាប់ពី
អាមេរិក និងរុស្ស៊ី ដែលធ្វើការបង្កកសាកសព។ សេវារក្សាសាកសពនេះ មានតម្លៃ ៩០.០០០
ដុល្លារអាមេរិក/ម្នាក់ នេះបើតាមទំព័រ News.com.au។

Matt Fisher អ្នកនាំពាក្យរបស់អង្គការ Southern Cryonics ឱ្យដឹងថា មិនមានអ្វីដែលធានាអំពី
ការរស់ឡើងវិញក្នុងពេលអនាគត សម្រាប់សាកសពដែលបានបង្កក ប៉ុន្តែ នៅតែមានមនុស្ស
ជាច្រើនចាប់អារម្មណ៍ និងចង់សាកល្បងវិធីសាស្ដ្រនេះ។

ដើម្បីធ្វើការបង្កកសាកសព ក្រុមអ្នកជំនាញមួយក្រុមនឹងមានវត្តមាននៅពេលអតិថិជនជិតនឹង
ស្លាប់។ ភ្លាមៗ បន្ទាប់ពីអតិថិជនត្រូវបានប្រកាសថា បានស្លាប់ ក្រុមជំនាញនេះនឹងចាប់ផ្ដើម
បូមយកឈាមទាំងអស់ចេញពីរាងកាយ ក្រោយមកជំនួសវិញដោយអំបិលត្រជាក់ មុនពេល
បន្ថែមសារធាតុប្រឆាំងនឹងការកក។ បន្ទាប់មក សាកសពនឹងត្រូវបានបញ្ជូនចូលក្នុងបន្ទប់ដែល
មានផ្ទុកអាសូតរាវ មានសីតុណ្ហភាព -១៩៦អង្សាសេ ដើម្បីរក្សាសាកសពជារៀងរហូត។

Fisher ឱ្យដឹងថា “បច្ចេកវិទ្យាធ្វើឱ្យសាកសពដែលត្រូវបង្កកក្នុងធាតុរាវអាសូត រស់ឡើងវិញ មិន
ទាន់មានអ្នកណាសាកល្បង។ អ្នកត្រូវការបច្ចេកវិទ្យាចំនួនពីរដើម្បីអាចរស់ឡើងវិញ ក្រោយ
អំឡុងពេលរក្សាទុក រួមមានបច្ចេកវិទ្យាព្យាបាលជម្ងឺដែលធ្វើឱ្យអ្នកស្លាប់ និងបច្ចេកវិទ្យាជួសជួល
ការខូចខាតដែលកើតឡើងក្នុងពេលរក្សាសាកសព”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ ailytelegraph


Tags: អូស្ត្រាលី បង្កកសាកសព រស់ឡើងវិញ