CamNews

ប្លែកៗ 

កំពុង​សម្ភាសន៍​​ផ្សាយ​ផ្ទាល់ ស្រាប់​​តែ​​ស្ត្រីម្នាក់ ទាញ​​កូន​​ជ្រូក​មក​បំបៅ​ដោះ មុខ​ទស្សនិក​ជន

(បរទេស)៖ ពិតជាស្មានមិនដល់ថា ស្ត្រីម្នាក់ខណៈដែលកំពុង ត្រូវអ្នកសារព័ត៌ មានសម្ភាសន៍ កំឡុងពេលផ្សាយផ្ទាល់ បែរជានាងលើកកូនជ្រូក ដ៏តូចមួយក្បាល មកឲ្យបៅដោះខ្លួនឯង នៅចំពោះមុខទស្សនិកជន ដោយមិនមានភាពអៀនខ្មាស់ឡើយ។

ក្នុងពេលនោះដែរ ខាងកាមេរ៉ាហាក់មានការខ្មាស់អៀន ជំនួសស្ត្រី ដែលត្រូវគេសម្ភាសន៍ ដោយសារតែគាត់ហ៊ានបំបៅកូនជ្រូក ដែលមិនមែនជាកូនមនុស្ស នៅចំពោះមុខអ្នកសម្ភាសន៍ និងមហាជននៅ ពេលដែលត្រូវគេសួរ ពាក់ព័ន្ធនឹងការធ្លាក់ភ្លៀង ដែលបណ្តាលឲ្យកើតជាគ្រោះទឹកជំនន់ ហើយស្ត្រីនោះ បន្តការឆ្លើយតបធម្មតា ដូចជាគ្មានរឿងអ្វីកើតឡើង។

ហេតុការណ៍នេះ កើតឡើងនៅ San Juan de Lurigancho ស្ថិតនៅ Lima, Peru ក្រោយពីមើលទៅ មិនសមទំនង អ្នកសម្ភាសន៍ ក៏បានបញ្ចប់ការសាកសួរ ដោយមិនបង្អង់យូរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unt news