CamNews

តារា 

រឿងទាំង ៥ ដែលបានផ្ទុះការគាំទ្រខ្លាំង ដែលសម្តែងដោយនាង Bella ranee

កំសាន្ត ៖ តារាសម្តែងស្រីកំពុងតែឡើងកូដគឺនាង Bella ranee កំពុងតែក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ Fans  ទាំងក្នុងនិងក្រៅប្រទេស។ បើនិយាយអំពីការសម្តែងតាំងពីចូលសិល្បៈមក នាងបានសម្តែងរឿងភាគជាច្រើន ហើយក្នងចំណោមរឿងទាំងអស់នោះ គឺមានរឿងចំនួន ៥ ដែលផ្ទុះខ្លាំងនិងមានការគាំទ្រច្រើនលើសលប់តែម្តង៖

១. Pohn Prom Onlaweng

តារាថៃរូបនេះបានចាប់ដៃគូជាមួយនិង លោក Boy pakorn ហើយនៅក្នុងសាច់រឿងនោះ នាង Bella ranee គឺពិតជាគួរឲ្យស្រលាញ់មែនទែន។ រឿងមួយនេះត្រូវបានគេដឹងថា បានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៣​ ហើយទទួលបាននូវមតិល្អៗជាច្រើនពីអ្នកគាំទ្រ។

២. Khun Chai Puttipat

តារាថៃរូបនេះបានចាប់ដៃគូជាមួយនិង លោក James Jirayu ហើយនាងសម្តែងជាតួកូនអ្នកក្រ ដែលត្រូវកូអ្នកមានលក់ស្រលាញ់ដកស្នេហ៍មិនរួច។ រឿងមួយនេះត្រូវបានគេដឹងថា បានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៣​ ដូចគ្នា។

៣. Pa Di Wa Rad Da

នេះគឺជាលើកទី ២ ហើយដែលតារាស្រី័វ័យ ២៧ ឆ្នាំរូបនេះបានចាប់ដៃគូជាមួយនិង លោក James Jirayu ហើយក៏នៅតែទទួលបានការគាំទ្រច្រើនដូចដើម។

៤. Plerng Boon

រឿងភាគនេះផ្ទុះខ្លាំងនៅក្នុងឆ្នាំ ២០១៧ ហើយការសម្តែងរបស់នាង Bella Ranee និងនាង Janie Thienphosuwan​ ពិតជាល្អឥតខ្ចោះមែនទែន។​

៥. Buppae Sunniwas

សម្តែងជាគូជាមួយនិង លោក Pope Thanawat គឺជាលើកទីមួយហើយសម្រាប់តារាស្រីរូបនេះ ហើយបើនិយាយអំពីការគាំទ្រវិញ គឺពិតជាល្អហួសពីការស្មានមែនទែន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella ranee