BBC កាលពីថ្ងៃទី ១៦ បានចេញផ្សាយថា ព្រះរាជបុត្រថៃ មហាវីជីរ៉ាឡុងកន មានបំណងចង់ឱ្យ
មានការពន្យាពេលយ៉ាងតិចមួយឆ្នាំ មុនពេលឡើងឡើងគ្រងរាជ នេះបើតាមមន្ដ្រីរដ្ឋាភិបាលថៃ។
ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីថ្ងៃទី ១៣តុលា ហើយរាជ
បុត្រា មហាវ៉ាជីរ៉ាឡុងកន ជារាជទាយាទ ចង់មានពេលវេលាបន្ថែមដើម្បីសំដែងការកាន់ទុក្ខព្រះ
បិតារបស់ទ្រង់។ ឧត្តមសេនី ព្រែម ទីនស៊ូឡាណនដា អតីតនាយករដ្ឋមន្ដ្រី ហើយបច្ចុប្បន្ន គឺជា
ប្រធានក្រុមប្រឹក្សារាជសម្បត្តិ មានតួនាទីជារាជានុសិទ្ធិក្នុងអំឡុងរង់ចាំការឡើងគ្រោងរាជារបស់
រាជបុត្រា វ៉ាជីរ៉ាឡុងកន។
នៅក្នុងការសំដែងសុន្ទរកថាមួយដែលផ្សាយនៅលើទូរទស្សន៍កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ដ្រី
ប្រាយុទ្ធចានអូចា បានធានាចំពោះមហាជនអំពីការឡើងគ្រងរាជ ដោយនិយាយថា អ្នករាល់គ្នា
មិនគួរព្រួយបារម្ភពេកទេ។
បើតាមលោក ប្រាយុទ្ធចានអូចា បញ្ហាខាងលើត្រូវបានពិភាក្សារួចហើយ នៅពេលរាជបុត្រា វ៉ាជី
រ៉ាឡុងកន កោះប្រជុំរាជានុសិទ្ធិ និងឧត្តមសេនី ប្រាយុទ្ធចានអូចា។
ប្រាយុទ្ធចានអូចាថ្លែងថា រាជបុត្រា “បានស្នើឱ្យប្រជាជនកុំមានការព្រួយបារម្ភអំពីរាជរដ្ឋាភិបាល
ឬអំពីការឡើងគ្រងរាជ”។ លោកបន្តថា “នៅក្នុងពេលនេះ អ្នករាល់គ្នាសុទ្ធតែមានទុក្ខ ដូច្នេះរាល់
ភាគីគួររង់ចាំរហូតដល់ដំណាក់កាលទុក្ខព្រួយនេះបានកន្លងទៅ”។
“ពេលវេលាសមស្របដើម្បីធ្វើរាជពិធីឡើងគ្រងរាជ គឺបន្ទាប់ពីពិធីថ្វាយព្រះភ្លើងនៃព្រះមហាក្សត្រ
ភូមិបុល” នេះបើតាមលោក ប្រាយុទ្ធចានអូចា នាំពាក្យរាជបុត្រា វ៉ាជីរ៉ាឡុងកន។
បើទោះជាការឡើងគ្រងរាជនឹងមិនត្រូវបានធ្វើឡើងរហូតដល់ក្រោយពិធីថ្វាយព្រះភ្លើង ប៉ុន្តែ
លោក ប្រាយុទ្ធចានអូចា មិនបាននិយាយឱ្យច្បាស់ថា ពេលណារាជបុត្រាវ៉ាជីរ៉ាឡុងកននឹងឡើង
គ្រងរាជជាផ្លូវការនោះទេ។ យ៉ាងនេះក្ដី មុននេះ នាយករដ្ឋមន្ដ្រីថៃ កាលពីថ្ងៃទី ១៣តុលាបាន
ប្រកាសថា ប្រទេសថៃនឹងធ្វើការកាន់ទុក្ខរយៈពេលមួយឆ្នាំ។
ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតក្នុងព្រះជន្ម ៨៨ព្រះវស្សា ក្រោយ
ការព្យាបាលព្រះរោគមួយរយៈពេលវែង។ ភូមិបុល អាឌុលយ៉ាដេត គឺជាមហាក្សត្រដែលគ្រងរាជ
យូរជាងគេបំផុតក្នុងពិភពលោក ដោយគ្រងរាជបាន ៧០ឆ្នាំ។ ព្រះអង្គម្ចាស់គឺជាស្ដេចដែលត្រូវ
បានគេគោរពបំផុតនៅប្រទេសថៃ និងត្រូវបានគេចាត់ទុក្ខជាម្លប់ដ៏ត្រជាក់ក្នុងការផ្សះផ្សាជាតិដែល
កន្លងមកធ្លាប់មានការបែកបាក់៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ BBC