CamNews

តន្រ្តី 

Selena Gomez ទទួលបានពានរង្វាន់ថ្មី និងចុងក្រោយបំផុត

សួស្តីប្រិយមិត្ត  ទាំងអស់គ្នា  ! តើអ្ន​កទាំងអស់គ្នា បានស្គាល់តារាចម្រៀងស្រី  ឈ្មោះ
Selena
Gomez ហើយឬនៅ? ជាការពិត អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានស្គាល់តារា
ចម្រៀងដ៏
ល្បីរូបនេះ រួចមកហើយ ស្របពេលថ្មីៗនេះ នាងក៏មានភាពល្បីល្បាញថែម
មួយកំរិតទៀត
តាមរយៈបទ Love You Like A Love Song ។

បើតាមប្រភពពត៌មានចុងក្រោយមួយបានអោយដឹងថា  តារាចម្រៀងស្រី  Selena Gomez  បាន
ទទួលពានរង្វាន់ថ្មីមួយផ្សេងទៀត ដែលមានឈ្មោះថា  O Music Awards ដែលវាគឹជាផ្លែផ្កាមួយ ដើម្បីឈានទៅដល់ការបំបែកឯតទគ្គកម្មពិភពលោក  សំដែង concerts បានច្រើនទីក្រុងក្នុងមួយ
ថ្ងៃ។

Gomez បានយកពានរង្វាន់ថ្មីចុងក្រោយមួយនេះត្រលប់ទៅផ្ទះវិញ ជាមួយនិងស្នាមញញឹម។ តា
រាចម្រៀង ក៏ដូចជាតារាសម្តែងស្រីរូបនេះ ក៏ជាអ្នកចូលចិត្តលេងប្រព័ន្ធទំនាក់ទំនងសង្គម Twitter
និង  Facebook  ផងដែរ ហើយ ក៏ជាឧកាសមួយដែលនាងបានបង្ហោះរូបទាក់ទងនិង  ការទទួល
បានពានរង្វាន់ ដើម្បីចែករំលែកដល់ អ្នកគាំទ្ររបស់នាង។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ធំផ្សេងទៀតបានទៅលើក្រុមចម្រៀង  Rock  គឺក្រុម 30 Seconds
to Mars  ដែលទទួលបានពានរង្វាន់ការប្រគុំតន្ត្រីតាម Online បានល្អបំផុត និងតារាចម្រៀងប្រុស
ម្នាក់ទៀតឈ្មោះ Robert Wilkerson ក៏ទទួលបានពានរង្វាន់នាពេលនោះផងដែរ។

លើសពិនេះទៅទៀត បើតាមប្រភពពត៌មានក៏បានអោយដឹងថា មានពានរង្វាន់ដល់ទៅ ២៤ ពាន
ដែលនិងធ្វើការប្រគល់ជូនតារារូបណា ដែលមានសមត្តភាព ។   នៅពេលនោះក៏មានការចូលរួម
សម្តែងដោយតារាចម្រៀងល្បីៗផ្សេងទៀតរួមមានដូចជា៖ Grace Potter, Neon Indian និង Jack-
son Browne ផងដែរ។ បើនិយាយពី តារាចម្រៀងស្រី Selena Gomez វិញ  កាលដែលទទួលបាន
ជោគជ័យដោយបានទទួលពានរង្វាន់នេះ ក៏ដោយសារនាពេលថ្មីៗនេះ  នាងទទួលបានការគាំទ្រ
យ៉ាងខ្លាំងទៅនិងបទ  Love You  Like  A Love Song  ពីសំណាក់អ្នកគាំទ្ររបស់នាង ដូច្នេះពេល
ទំព័រ  Camnews  សូមនាំអារម្មណ៏ប្រិយមិត្តទស្សនិកជន   តាមដានទស្សនានូវវីដេអូបទចម្រៀងដ៏
ពេញនិយមនេះ វិញម្តង ៖

ដោយ ៖ មង្គល
ប្រភព ៖ Mtv


Tags: international news entertainment star