CamNews

យល់ដឹង 

ចំពោះការងារ បុរសមានភាពលោភលន់ជាងស្រ្តី

តាមការស្រាវជា្រវរបស់ក្រុមអ្នកជំនាញរបស់សាកលវិទ្យាល័យមួយក្នុងប្រទេស កាណាដា
បានបង្ហាញអោយដឹងថា នៅពេលដែលចាប់ផ្តើមការងារដំបូង ការរំពឹងទុកជាមុននៃកំរិត
ប្រាក់ខែដែលភាគីស្រ្តីសង្ឃឹម ជាទូទៅមានកំរិតទាបជាងភាគីបុរស ។ ចំណែកឯការដំឡើង
ឋានៈក៏មានការយឺតយ៉ាវជាងភាគីបុរសផងដែរ ដែលមានរយៈពេលយូរជាងបុរសប្រមាណ
ជាពីរខែ ។

សាស្រ្តាចារ្យ Sean Lyons នៃសាកលវិទ្យាល័យ Guelph នៅ Ontario ប្រទេសកាណាដា បាន
រកឃើញថាកំរិតប្រាក់ខែនៃការចាប់ផ្តើមការងារដំបូងរបស់ស្រ្តីមានកំរិតទាបជាង ១៤ភាគរយ
បើប្រៀបធៀបទៅនឹងភាគីបរុសដែលមានការងារដូចគ្នា ។

រយៈពេល ៥ឆ្នាំក្រោយ កំរិតប្រាក់ខែនៃការរំពឹងទុករបស់ពួកគេក៏នៅតែមានកំរិតខ្ពស់ទាប
ជាងគ្នាដ៏ដែល គឺទាបជាងបុរស ១៨ ភាគរយ ហើយស្រ្តីត្រូវរង់ចាំយូរជាងបុរសរយៈពេល
២ខែក្នុងការឡើងឋានៈតួនាទីដំបូងរបស់ពួកគេ ។

សាស្រ្តាចារ្យ Lyons បាននិយាយថា "ករណីនេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងសំនួរ
មេមាន់ និងពងមាន់ ដូច្នោះ ។ ភាគីស្រី្តដឹងថាបុគ្គលខ្លួនគេមិនអាចរកប្រាក់បានច្រើនដូច
បុរសទេ ហេតុនេះ គេទៅធ្វើការជាមួយការរំពឹងទុកនៃកំរិតប្រាក់ខែគឺបានត្រឹមតែកំរិតនោះ
ប៉ុណ្ណោះ ពីព្រោះតែពួកគេមិនមានបំណងរកប្រាក់អោយបានច្រើន ក៏ដូចជាមានការរារែក
អំពីកិច្ចព្រមព្រាងប្រាក់ខែ" ។

ការស្រាវជ្រាវនេះបានធ្វើការសិក្សាស្វែងយល់លើនិស្សិតចំនួន ២៣,០០០ នាក់នៃសាកល
វិទ្យាល័យនៅ កាណាដា ។ ស្រ្តី កំរិតថ្នាក់សាកលវិទ្យាល័យ គឺមានសមត្ថិភាពអាចរក
ប្រាក់បានត្រឹមតែ ៦៨ភាគរយប៉ុណ្ណោះបើធ្វើការប្រៀបធៀបទៅនឹងបុរស នេះបើតាមការ
ស្ថិតិ សិក្សាស្រាវជ្រាវ កម្លាំងពលកម្មកាណាដា ឆ្នាំ២០០៨ ។

ភាពខុសគ្នានេះ មួយផ្នែកគឺមកពីការប្រាថ្នាដ៏លើសលុបនៃយុវវ័យ ។ សាស្រ្តាចារ្យ Lyons
និយាយថា "និយាយរួមពួកខ្ញុំសង្កេតឃើញថាការប្រាថ្នារបស់យុវជនគឺតែងតែមានកំរិតខ្ពស់
បំផុត ។ ប៉ុន្តែរាល់លទ្ធផលទាំងនេះអាចធ្វើការបង្ហាញច្បាស់ជាងទៅលើភាគីស្រ្តី " ។

កត្តាមួយផ្សេងទៀតដែលជាការប៉ះពាល់ដល់សេចក្តីប្រាថ្នារបស់ស្ត្រីនៅក្នុងកិច្ចការ គឺអាច
មកពីអាទិភាព ។ ស្រ្តីទូទៅចង់មានតុល្យភាពរវាងការងារនឹងជីវភាពរស់នៅរបស់ពួកគេ ។

សាស្រ្តាចារ្យបានបន្ថែមទៀតថា "បើទោះបីជាមានការប្រាថ្នាខុសគ្នាយ៉ាងនេះក្តី តែភាពជឿ
ជាក់របស់ពួកគេគឺមានភាពប្រហាក់ប្រហែលគ្នា ។ " ឆ្លងតាមការស្រាវជ្រាវរបស់ពួកខ្ញុំ បាន
បង្ហាញអោយឃើញថាភាគីស្រ្តីមិនមានអ្វីដែលត្រូវបានវាយតំលៃអន់ជាងបុរសឡើយ មិន
តែប៉ុណ្ណោះពួកគេត្រូវបានវាយតំលៃខ្ពស់ប្រហាក់ប្រហែលនឹងបុរសផងដែរទៅលើសមត្ថិភាព
នៅក្នុងកិច្ចការងារទាំងឡាយ "៕
(ពី DT)
យ៉ាវីន

Tags: