CamNews

តារា 

kimberly ត្រូវលោក Mak Prin អោបជាប់ឡើងស្អិត ខណៈពេលកំពុងតែ...

ព័ត៌មានកំសាន្ត ៖ លោក Mak Prin ដែលជាមនុស្សសំខាន់ របស់តារាស្រីល្បីឈ្មោះ កញ្ញា​ Kimberly ពេលនេះកាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រ កើតមានចិត្តច្រណែនក្រោយពីអ្នកទាំង ២ បានបង្ហាញឲ្យមហាជនបានដឹងថា ពួកគេគឺជាគូស្នេហ៍ដែលពិតប្រាកដ នឹងរឹងមាំ មិនងាយមានការបែកបាក់ទៅណាឡើយ ។ 

លោក Mak Prin និង Kimberly បានបង្ហោះរូបថតជាច្រើនរបស់ពួកគេ ព្រោះចង់បញ្ជាក់ពីភាពផ្អែមល្អែម និងសេចក្តីស្មោះស័្មគ្រ ដែលគ្មានថ្ងៃសាបសូន្យនោះទេ ។ ហើយស្ទើរតែគ្រប់រូបថត kimberly ត្រូវលោក Mak Prin អោបជាប់ឡើងស្អិត ខណៈពេលកំពុងតែដើរលេងជាមួយគ្នា និងគ្រប់ពេលដែលនៅក្បែរគ្នា។

ទោះបីជានៅក្នុងវិស័យសិល្បៈហាក់បីដូចជា មិនសូវមានទំនាក់ទំនងស្នេហាពិតប្រាកដក៏ដោយចុះ ប៉ុន្តែ Mak Prin និង Kimberly នៅតែមានភាពជឿជាក់ ព្រោះមួយរយៈពេលនេះ អ្នកទាំង ២ ហាក់បីដូចជាមិនសូវមានគន្លាតពីគ្នាឡើយ ពោលគឺតែងតែទៅណាមកណាជាមួយគ្នាជានិច្ច ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mak Prin Kimberly