(បរទេស)៖ កំពូលបុរសក្លាហានទាំងនេះ មិនខ្លាចនឹងការឡើងសំណង់ អាគារខ្ពស់ៗឡើយ គឺពួកគេបានឡើងទៅកាន់អាគារ ដ៏ខ្ពស់សន្លឹមកម្ពស់រាប់រយម៉ែត្រ ដើម្បីថតរូប selfie ឲ្យជាប់អាគារខ្ពស់ៗផ្សេងទៀត និងជាប់ផ្ទៃអាកាសផងដែរ។
នៅឯទីក្រុងហុងកុង មានបុរសបីនាក់បានឡើង ទៅលើអាគារខ្ពស់មួយ ដោយមានបុរសម្នាក់ឈ្មោះ Alexander Remnev ជាអ្នកទាញដង កាមេរ៉ាថតរូបបែបលក្ខណៈ selfie ដោយមិនខ្លាចញញើត នឹងគ្រោះថ្នាក់ឡើយ។ ចំណែកបុរសម្នាក់ទៀត ដែលមានពាក់ម៉ាសមុខ ក៏បានថតរូបខ្លួនឯង ពីអាគារដ៏ខ្ពស់នៅទីក្រុង Shenzhen ក្នុងខេត្ត Guangdong ប្រទេសចិន បង្ហោះចែកចាយរូបភាព លើអ៉ីនធឺណេត ឲ្យមហាជនបានឃើញផងដែរ។
រីឯនៅទីក្រុងឌុយបៃឯណោះវិញ ក៏មានអ្នកហ៊ាន ឡើងអាគារពាណិជ្ជកម្ម ដ៏ខ្ពស់ ហើយបង្ហាញពីភាពក្លាហាន ក្នុងការថតរូបខ្លួនឯង ពីលើសំណង់អាគារនោះ មើលទៅគួរឲ្យស្រៀវមែនទែន ដែលលោកអ្នកអាចទស្សនារូបភាព ដូចខាងក្រោមនេះបាន៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង