CamNews

តារា 

តារាស្រីល្បីឈ្មោះណាខ្លះ មានមិត្តប្រុសជាមហាសេដ្ឋី លំដាប់ប្រទេស?

កំសាន្ត ៖ នៅក្នុងវិស័យសិល្បៈរបស់តារាថៃគឺរាប់មិនអស់ទេថា តារាសម្តែងរូបណាខ្លះ កំពុងតែមានគូស្នេហ៍ប្រចាំចិត្តរបស់ខ្លួន ប៉ុន្តែយើងសង្កេតឃើញថា មានតារាស្រីមួយចំនួន ដែលមានមិត្តប្រុសជាអ្នកជំនួស ព្រមទាំងជាកូនប្រុសដែលមកពីគ្រួសារ មហាសេដ្ឋីលំដាប់ប្រទេសទៀតផង ។​ ចង់ដឹងមានតារាសម្តែងរូបណាខ្លះ ទៅទស្សនាជីវះប្រវត្តិខ្លះៗរបស់ពួកគេនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។

១. នាង Margie rasri និងលោក Pok Chirathivat

Margie និង Pok បានស្រលាញ់គ្នាប្រហែលជា ២ ទៅ ៣ ឆ្នាំ រួចទៅហើយ ទើបសម្រេចចិត្តចូលរោងការជាមួយគ្នា នៅក្នុងខែ ១២ ឆ្នាំ ២០១៧នេះតែម្តង ។ ប៉ារបស់ Pok គឺជាអ្នកជំនួយរាប់លាន ដែលកានកាប់សណ្ឋាគារល្បីឈ្មោះ ឬយើងអាចនិយាយបានថា លោកគឺជាមនុស្សប្រុសម្នាក់ដែលមកពីគ្រួសារអ្នកមាន ។ ហើយគូស្នេហ៍មួយគូនេះស្រលាញ់គ្នាសឹងបាត់មុខមិនបាន ជាងនេះទៅទៀត ពួកគេតែងតែនាំគ្នាទៅដើរលេងក្រៅប្រទេសជាមួយគ្នាជាញឹកញាប់ទៀតផង ។ 


២. លោក Pupaa Taechanarong និងតារាសម្តែងស្រីនាង Mint Chalida
អ្នកទាំងពីរដួងនេះ បានស្រលាញ់ក៏មិនតិចឆ្នាំដែរ ។ ថ្មីៗនេះគូស្នេហ៍មួយគូនេះបានបង្ហោះរូបថតផ្អែមល្អែមជាមួយគ្នា នៅលើគណនីអុិនស្រ្តាក្រាមរៀងៗខ្លួន ។ លោក Pupaa គឺជាប្អូនប្រុសរបស់លោក Songkran ដែលជាស្វាមីរបស់តារាសម្តែងថៃល្បីឈ្មោះមួយរូបដែរគឺ នាង Aff Taksoarn ។ មិត្តប្រុសរបស់នាង Mint និង Songkran គឺជាគ្រួសារមហាសេដ្ឋីមួយ លំដាប់ប្រទេសផងដែរ ។ 


៣. កំពូលតារាសម្តែងជើងចាស់ នាង  Aum Patcharapa និងលោក Amp Pithan 
Aum Patcharapa និង Amp Pithan បានស្រលាញ់គ្នារយៈពេល ៤ ឆ្នាំហើយ ។ ហើយមិត្តប្រុសរបស់នាងគឺជាសេដ្ឋី ព្រមទាំងជាម្ចាស់ក្រុមហ៊ុនល្បីឈ្មោះមួយផងដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily 


Tags: Margie rasri Pok Chirathivat Pupaa Taechanarong Mint Chalida Aum Patcharapa Amp Pithan