CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងអង្គារ៏ទី៣០ខែសីហាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះល្អជាមធ្យម ការងារប្រកបរបបមានភាពដើរទៅមុខជាធម្មតា។
បញ្ហាលុយកាក់វិញអាចចោទបន្ថិចបន្តួចដោយសារតែការបង្វិលលុយមិនទាន់។
ថៃ្ងនេះចូលប្រយ័ត្នប្រយែងទៅលើពាក្យសំដីដែលនិយាយស្តីចេញទៅចំពោះអ្នកដទៃ។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការងារប្រកបរបបហាក់បីដូចជាមានបញ្ហា
យ៉ាងខ្លំាងជាមួយនឹងអតិថិជនប៉ុន្តែវាមិនបានចោទជាបញ្ហាធំឡើយ។ ថៃ្ងនេះ
លោកអ្នកមិនគួរយកអសារនរណាពេកឡើយព្រោះវាអាចបង្កអោយលោកអ្នក
មានការចោទប្រកាន់ពីអ្នកដទៃថាប៉ុនប៉ងធើ្វអំពោះអាក្រក់ទៅលើពួកគេ។
ខាល
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកមានឱកាសច្រើនក្នុងថៃ្ងនេះដើម្បី
ទទួលយកលាភសការៈ។ ភាពវៃឆ្លាតបានធើ្វអោយជំនួញរបស់លោកអ្នកបាន
រីកដុះដាលមួយកំរិតទៀត។



ថោះ
រាសីថៃ្ងនេះល្អជាមធ្យម ការប្រកបរបររកស៊ីមានភាពល្អប្រសើរ។ បើសិនជាអ្នកប្រកបរបរជាអ្នកដើរបណ្តាក់ទុនវិញ អាចទទួលបានលាភ
តែបន្ថិចបន្តួចតែប៉ុណ្ណោះ បញ្ហាស្នេហាមានភាពផ្អែមលែ្អម។
រោង
រាសីថៃ្ងនេះល្អជាបង្គួរ ការងារក្នុងសហគមន៏បានធើ្វអោយលោកអ្នកមាន
បទពិសោធន៏កាន់តែខ្លំាក្លាក្នុងវិស័យទំនាក់ទំនង។ ការងារក្នុងស្ថាប័នវិញអាច
មានឱកាសឡើងមុខដំនែងបាននិង មានចំនូលច្រើនផងដែរ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថ្ងៃនេះលោកអ្នកនឹងមានមនុស្សមករាប់អាន
និងជួយយកអាសារជាច្រើននាក់។ ថៃ្ងនេះបើមានបញ្ហាអី្វមួយលោកអ្នក
គ្រាន់តែនិយាយចេញមកក្រៅលោកអ្នកប្រាកដជាដោះស្រាយទុក្ខទំាងនោះ
ចេញបានជាក់ជាមិនខាន។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការងាររកស៊ីមានសភាពដុនដាប រកតែផ្លូវចេញមិនកើត។ ភាពស្មុគស្មាញរបស់លោកអ្នកបានមករុំព័ទ្ធអារម្មណ៏
របស់លោកអ្នកមួយកំរិតទៀត ជាហេតុធើ្វអោយលោកអ្នកមិនសប្បាយចិត្ត។
មមែ
រាសីថៃ្ងនេះល្អជាមធ្យម លោកអ្នកដែលមានដើមទុនច្រើននោះ កុំស្ទាក់ស្ទើរចូល
ធើ្វការបណ្តាក់ទុនរកស៊ីទៅចុះ ក្រែងល ទទួលបានចំនូលច្រើន។
ថៃ្ងនេះបញ្ហាស្នេហាមានភាពមិនចុះចំរុងគ្នាតែត្រូវតែចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប្រឹងប្រែងមិនបានធើ្វអោយលោកអ្នកសង្ឃឹម
នោះទេ វាបានធើ្វអោយលោកអ្នកមានចិត្តរឹងពឹងថែមមួយកំរិតទៀតនិងអាច
ឈានទៅចាប់យកភាពជាអ្នកដឹកនំារកស៊ីយ៉ាងស្ទាត់ជំនាញផងដែរ។
ថៃ្ងនេះលាភបានមកមនុស្សប្រុស។
រកា
រាសីថៃ្ងនេះល្អជាមធ្យម បញ្ហារកស៊ីពុំបានជះឥទ្ធិពលខ្លំាងក្លានោះទេ ។
ថៃ្ងនេះរឿងអាថ៌កំបំាងដែលោកអ្នកបានបិទបំាងតំាងពីយូរនោះ និង
អាចលាតសន្ធឹងចេញមកថៃ្ងនេះដោយសារតែ លោកអ្នកនិយាយប្រាបអ្នកដទៃ។
ចំនែកឯបញ្ហាស្នេហាវិញ មានសភាពជាធម្មតា។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះមានមនុស្សចំាតែដាក់ទុក្ខទោសអ្នកតែម្តង ដោយមិនមានអ្នកចំាជួយលោកអ្នកឡើយ។ ចំនែកឯលុយកាក់ នឹងអាចបាត់បង់ដោយសារការឈ្លោះប្រកែករវាងពាក្យសំដី និងពាក្យសំដី។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីមានភាពរីកចំរើនទៅមុខ ចំនែកឯការចងការប្រាក់ក៏ទទួលបានការខ្ពស់ផងដែរ។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកអ្នកត្រូវប្រយ័ត្នចំពោះមនុស្សប្លែកភ្នែកដែលមកចង់ចងការនេះ។

Tags: